About Society

នេះគឺជាពាក្យសម្តីរបស់ឪពុកម្នាក់បានទូន្មានទៅកូនប្រុសមុនគេរៀបការ
ចង់អោយបុរសគ្រប់គ្នាបានអាន
****************************

ពុកបាននិយាយថា : កាលពីប្រពន្ធរបស់កូននៅក្មេង គេនៅផ្ទះឪពុកម្តាយគេ គេចិញ្ចឹមបីបាច់ដោយខ្លួនគេ អង្កផ្ទះយើងមួយគ្រាប់ ទឹកផ្ទះយើងមួយកែវយើងមិនដែលអោយគេឡើយ តែដោយសារពាក្យថាស្រលាញ់
គេសុខចិត្តចេញពីទ្រនំដ៏សែនកក់ក្តៅដែលគ្រួសារគេបានផ្តល់អោយ ហើយមកប្រើប្រាស់ពេលវេលាពាក់កណ្តាលជីវិតដែលគេមានមករួមរស់ជាមួយកូន មកធ្វើជាប្រពន្ធកូន មកធ្វើជាកូនប្រសារពុកនិងម៉ែឯង យកឪពុកម្តាយរបស់កូនធ្វើជាឪពុកម្តាយរបស់ខ្លួន យកបងប្អូនរបស់កូនធ្វើជាបងប្អូនរបស់ខ្លួន
កូននិយាយទៅមើល៍ !! បើកូនធ្វើមិនល្អដាក់គេ តើវាគួរអោយខ្មាសអៀនចំពោះឪពុកម្តាយរបស់គេដែរឬទេ ?
នៅពេលដែលកូនឃើញម្ហូបឆ្ងាញ់ កូននឹងហូបទាល់តែហល់ តឹងពោះហល់ហើយរសេះរសោះពិបាកក្នុងខ្លួនមែនទេ ? ហើយចុះបើប្រពន្ធរបស់កូនត្រូវពពោះប្រហែលជាជិត១០ខែ ប្រសិនបើគេមិនពេញចិត្តដែលត្រូវក្លាយជាម្តាយ មានអ្នកណាដែលគេសុខចិត្តទ្រាំភាពតឹងតែងវេទនាក្នុងខ្លួនហ្ចឹងដើម្បីអោយកំណើតជីវិតក្មេងតូចម្នាក់ ដែលគេខំបង្កើតមកហើយមិនបានប្រើទាំងនាមត្រកូលគ្រួសារខ្លួនគេផង
កូនថាទៅមើល៍ ! បើកូនធ្វើមិនល្អដាក់គេ វាគួរអោយខ្មាសអៀនទេដែលគេខំលះបង់អោយគ្រួសារយើងដល់ថ្នាក់នេះ ។
មិនថាកើតជាមនុស្សប្រុសឬជាមនុស្សស្រីទេ ម្នាក់ៗសុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវៗដូចគ្នា
មនុស្សប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួន ប្រើសិនបើគិតថារឿងណាដែលមិនត្រឹមត្រូវ នោះរឿងនោះនិងដក់នៅក្នុងចិត្តជានិច្ច ។
ចំណែកមនុស្សស្រីវិញមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមពាក្យសម្តី បើគេស្តាប់ហើយមិនចូលត្រចៀក នោះគេកាន់តែស្តាប់កាន់តែអារម្មណ៍មិនល្អ
ទោះជាវាបានកន្លងផុតទៅហើយក៏ដោយ ក៏នៅតែខឹងមិនបាត់
ដូចនេះកូនជាមនុស្សប្រុស កូនត្រូវចេះកាត់បន្ថយនិងជម្រុះភាពមានះរឹងរូស សម្តីគំរោះគំរើយក្នុងខ្លួនកូន ហើយនិយាយអ្វីដែលប្រពន្ធកូនចូលចិត្តស្តាប់ ត្រូវចេះយកចិត្តទុកដាក់ ពេលនោះកូនរកសុភមង្គលអោយគេបានហើយ
ពិភពលោកនេះមានស្រីស្អាតៗច្រើនណាស់ តែបើរៀបការហើយកុំរលៀម ខិលខូចលួចលាក់ទៀត ហើយកុំយកប្រពន្ធរបស់កូនប្រៀបធៀបជាមួយស្រីផ្សេង ។
ជីវិតរបស់មនុស្សយើងកើតមកនៅក្នុងមជ្ឈដ្ឋានខុសគ្នា ប្រពៃណីមិនដូចគ្នា ដូចនេះការចិញ្ចឹមបីបាច់ថែរក្សានិងចំណង់ចំណូលចិត្តមិនដូចគ្នាទេ ទោះបីរៀបការហើយក៏ចំណង់ចំណូលចិត្តនិងអត្តចរិតនៅតែកប់ជាប់នៅក្នុងចិត្តដដែល ដូចនេះពេលកូនរៀបការហើយ ចូរកូនកុំកាត់សេចក្តីត្រូវឬខុសទៅលើភាពផ្ទុយគ្នារបស់គេដោយយកចំណង់ចំណូលចិត្តនិងចរិតរបស់កូនជាគោល
ពុកសង្ឃឹមថាកូននិងព្យាយាមផ្លាស់ប្តូរខ្លួនកូនជាមុនសិន មុននិងកូនផ្លាស់ប្តូរគេ ។
សង្គមយើងបច្ចុប្បន្ន មិនថាស្រីឬក៏ប្រុសទេ សុទ្ធតែមានការងារធ្វើដូចគ្នា ហត់ដូចគ្នា ដូចនេះចូរកូនកុំមើលរំលងការងារក្នុងផ្ទះ ត្រូវចេះជួយធ្វើគ្នា កុំបណ្តោយអោយនាងធ្វើការងារផ្ទះម្នាក់ឯង
សាកគិតមើលប្រសិនបើថ្ងៃណាមួយមានមនុស្សប្រុសម្នាក់មកស្រលាញ់ប្រពន្ធកូនជាងកូន តើកូនអាចទប់ទល់និងបញ្ហាដែលកើតឡើងតាមក្រោយហ្នឹងបានដែរឬទេ ។
ការរៀបការគឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិត គឺជាពេលដែលត្រូវចាប់ដៃគ្នាមករស់នៅជាមួយគ្នាក្រោមដំបូលតែមួយកសាងគ្រួសារថ្មីមួយជាមួយគ្នា ដូចនេះការយល់ចិត្តថ្លើមគ្នាគឺជារឿងសំខាន់បំផុត
មានមនុស្សជាច្រើនដែលបានលែងលះគ្នាដោយសារការមិនយល់ពីគ្នាទៅវិញទៅមក ដោយសារមានអ្នកទីបី និងមូលហេតុផ្សេងៗជាច្រើនទៀត តែកូនត្រូវចាំទុកថា
ការរៀបការមិនមែនជារឿងមួយដែលធ្វើដើម្បីធានាបាននូវភាពឋិតថេរនៃស្នេហារបស់កូនអោយគង់វង់រហូតទេ មានតែការចេះស្រលាញ់ស្មើចុងស្មើដើម ការមិនធ្វើអោយម្នាក់ៗមានអារម្មណ៍ថាក្តីស្រលាញ់ដែលធ្លាប់បានទទួលមិនថយចុះ ការយោគយល់ យល់ចិត្តគ្នាទៅវិញទៅមក គឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវបំពេញដើម្បីសុភមង្គលគ្រួសារកូនអោយឋិតស្ថេរជានិរន្ត ។
អត្ថបទ ហ្វេសបុក

គោលនយោបាយគ្រឿងស្រវឹង

សេចក្តីថ្លែងការណ៍ទីក្រុង សេអ៊ូល


សន្និសីទស្តីពីគោលនយោបាយគ្រឿងស្រវឹងសកលលោក “ផ្តើមចេញពីសកម្មភាពមូលដ្ឋាន និងថ្នាក់ជាតិ ឈានទៅការផ្លាស់ប្តូរទូទាំងសកលលោក”
សេអ៊ូ ប្រទេសកូរ៉េ ថ្ងៃទី ៧-៩ តុលា ២០១៣

សេចក្តីថ្លែងការណ៍

បុព្វកថា
យើង អ្នកចូលរួមសន្និសីទស្តីពីគោលនយោបាយគ្រឿងស្រវឹងសកលលោក “ផ្តើមចេញពីសកម្មភាពមូលដ្ឋាន និងថ្នាក់ជាតិ ឈានទៅការផ្លាស់ប្តូរទូទាំងសកល លោក” បានមកជួបជុំគ្នា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ថ្ងៃទី ៧-៩ ខែ តុលា    ឆ្នាំ ២០១៣ ។
ដោយអះអាងឡើងវិញថា យុទ្ធសាស្រ្តសកលរបស់អង្គការ WHO ដើម្បី កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ដែលបានអនុម័ត ដោយសន្និបាតសុខភាពពិភពលោកក្នុងខែឧសភា ឆ្នាំ២០១០ គឺជាក្របខណ្ឌ គោលនយោបាយចម្បងក្នុងការកំណត់គោលការណ៍ និងវិស័យអាទិភាពសម្រាប់ សកម្មភាពកម្រិតសកលលោក និងដោយផ្តល់កម្មវិធីជម្រើសគោលនយោបាយ និងវិធានការសម្រាប់ពិចារណាក្នុងការអនុវត្តថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន អនុ លោម តាមសេចក្តីសម្រេចចិត្តលេខ ៦៣.១៣ របស់សន្និបាតសុខភាពពិភព លោក​ ។
ដោយបញ្ជាក់សាឡើងវិញនូវគោលការណ៍សំខាន់បំផុតនៃផែនការសកម្ម ភាពសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ឆ្នាំ ២០១៣-២០២០ ដែលបាន អនុម័តនៅក្នុងសន្និបាតសុខភាពពិភពលោក នៅខែឧសភា ឆ្នាំ២០១៣ ជាពិសេស សារសំខាន់នៃការផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងសហគមន៍ យុទ្ធសាស្រ្តផ្អែក លើភស្តុតាង សកម្មភាពពហុវិស័យ និងការគ្រប់គ្រងទំនាស់ផលប្រយោជន៍ជាក់ ស្តែង ដែលគេដឹងឮជាទូទៅ ឬដ៏មានសក្តានុពល ព្រមទាំងតម្រូវការកាត់បន្ថយ កត្តាហានិភ័យ ដែលអាចកែសម្រួលបានចំពោះជំងឺមិនឆ្លង និងដោយបញ្ជាក់ ច្បាស់ពីកត្តាកំណត់ផ្នែកសង្គម តាមរយៈការបង្កើតបរិស្ថានលើកកម្ពស់សុខភាព គោលដៅស្មគ្រចិត្តកម្រិតសកល ក្នុងការសម្រេចឲ្យបាននូវការកាត់បន្ថយប្រហែល ជា ១០% ក្នុងការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ នៅក្នុងបរិបទជាតិ និងការអនុម័តឲ្យមានសូចនាករនៃការប្រើប្រាស់សរុបក្នុងម្នាក់ (ដែលបានកត់ត្រា និងមិនបានកត់ត្រា) ការប្រើប្រាស់(របស់ក្រុមមនុស្សវ័យ ១៥ ឆ្នាំឡើង) ក្នុងមួយ ឆ្នាំប្រតិទិន គិតជាលីតនៃគ្រឿងស្រវឹងសុទ្ធ កម្រិតស្តង់ដារអាយុ ទូទៅនៃការសេព គ្រឿងស្រវឹងច្រើនម្តងម្កាល ក្នុងចំណោមយុវជន និងមនុស្សពេញវ័យ និងការ រិះគន់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងបញ្ហាសីលធម៌ក្នុងចំណោម យុវជន និង មនុស្សពេញវ័យទាំងអស់ស្របតាមបរិបទជាតិ;
ដោយរំលឹក និងអះអាងឡើងវិញអំពីសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយ បារម្ភ ដែលបានចុះហត្ថលេខាដោយបុគ្គលចំនួនជាង ៥០០នាក់ និងអង្គការ ដែលមកពីជុំវិញពិភពលោក ដោយអំពាវនាវដល់ក្រុមហ៊ុនគ្រឿងស្រវឹងឲ្យឈប់ បញ្ចុះបញ្ចូលបន្ថែមប្រឆាំងនឹងវិធានការសុខភាពសាធារណៈដ៏មានប្រសិទ្ធភាព និងកុំបន្តចូលរួមក្នុងការបង្កា ការព្យាបាលពាក់ព័ន្ធសុខភាព និងសកម្មភាពសុវត្ថិ ភាពចរាចរណ៍ ។
ដោយបញ្ជាក់ពីសុឆន្ទៈ និងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ចំពោះការគាំទ្រការ អនុវត្តយុទ្ធសាស្រ្តសកល ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមាន គ្រោះថ្នាក់ នៅគ្រប់កម្រិតទាំងអស់ ។
ដោយទទួលស្គាល់ថា យុទ្ធសាស្រ្តសកល ផ្តល់កាលានុវត្តភាពសម្រាប់ឲ្យ មានសកម្មភាពជានិរន្តរន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងផ្អែកលើភស្តុតាង ដើម្បីកាត់បន្ថយបន្ទុកសុខភាពពាក់ព័ន្ធនឹងគ្រឿងស្រវឹង និង បន្ទុកសង្គម នៅទូទាំងពិភពលោក ។
ដោយកត់សម្គាល់ឃើញថា សន្និសីទនេះបានប្រមូលផ្តុំតំណាងនានានៃ វិស័យរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកដឹកនាំ សហគមន៍ ដែលមកពីទូទាំងពិភពលោក ដើម្បីលើកកម្ពស់ និងទ្រទ្រង់សកម្ម ភាព បន្តបំពេញឲ្យនូវចក្ខវិស័យនៃយុទ្ធសាស្រ្តសកលស្តីពីលទ្ធផលលើកកម្ពស់ សុខភាព និងសង្គម សម្រាប់បុគ្គល គ្រួសារ សហគមន៍ និងសង្គមទូទៅ តាមរយៈ ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ។
វិចារណកម្មសម្រាប់ធ្វើសកម្មភាព
ការប្រើប្រាស់គ្រឿងស្រវឹងទូទាំងសកលលោក គឺជាកត្តាហានិភ័យលេចធ្លោ កម្រិតទីប្រាំ សម្រាប់មរណភាព និងពិការភាព កត្តាហានិភ័យលេចធ្លោកម្រិតទីបី ចំពោះបុរស និងកត្តាហានិភ័យលេចធ្លោកម្រិតទីដប់ពីរ ចំពោះស្រ្តី ។ គ្រឿង ស្រវឹង គឺជាបុព្វហេតុនាំមុខគេ ដែលនាំឲ្យមានមរណភាព និងពិការភាព ក្នុង ចំណោមមនុស្ស ដែលមានអាយុពី ១៥ ឆ្នាំ ទៅ ២៤ឆ្នាំ នៅគ្រប់តំបន់នៃពិភព លោក លើកលែងតែតំបន់មេឌីទែរ៉ានេខាងកើត ។ ចំណែកឯបន្ទុករបស់គ្រឿង ស្រវឹង មានទំហំកាន់តែធំធេងនៅក្នុងប្រទេសដែលមានធនធានកាន់តែប្រសើរ គេក៏អាចបញ្ជាក់ច្បាស់បានថា ការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ និងផលវិបាកពាក់ព័ន្ធ មានទំនោរកើនឡើងទៅតាមកម្រិតចំណូលជាតិ និងការ អភិវឌ្ឍជាតិ ហេតុនេះហើយការបង្កើតគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដ៏ រឹងមាំ គឺជាភារកិច្ចដ៏សំខាន់មួយ នៅបណ្តាប្រទេសដែលមានកម្រិតចំណូលទាប និងមធ្យម ។
អត្រាមរណភាពជាងពាក់កណ្តាល ដែលបណ្តាលមកពីការប្រើប្រាស់ គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ កើតចេញពីជំងឺមិនឆ្លង រួមមានជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺថ្លើម និងជំងឺញៀនស្រា ។ សេចក្តីថ្លែងការណ៍ នយោបាយ នៅក្នុងនៅកិច្ចប្រជុំជាន់ខ្ពស់នៃអង្គមហាសន្និបាតអង្គការសហប្រជា ជាតិស្តីពីការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ដែលបានទទួលស្គាល់សារ សំខាន់ ពិសេសក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមានគ្រោះ ថ្នាក់ ដែលជាផ្នែកមួយនៃការឆ្លើយតបជាសកល ចំពោះជំងឺមិនឆ្លង ។
គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង រួមទាំងគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវថ្នល់ និងអំពើហិង្សារវាងបុគ្គលនិងបុគ្គល ក្លាយជាបន្ទុកដ៏ធំផ្នែកសុខភាពសាធារណៈ ។ ជាងនេះទៅទៀត សក្ខីកម្មបន្តឲ្យ មានការផលិតឯកសារជាច្រើនបង្ហាញពីតួនាទីនៃការប្រើប្រាស់គ្រឿងស្រវឹង ដែលនាំឲ្យមានជំងឺឆ្លង ដូចមេរោគ HIV និងជំងឺរបេងជាដើម ។ ការព្រួយបារម្ភ កាន់តែច្រើនឡើងៗ និងតម្រូវការចាំបាច់ដែលនាំឲ្យវប្បធម៌បង្កើនការសេព គ្រឿងស្រវឹង និងការសេពគ្រឿងច្រើនម្តងម្កាល ក្នុងចំណោមមនុស្សវ័យក្មេង និងស្រ្តីក្នុងវ័យ មានកូន គឺកើតមានទូទាំងពិភពលោក ។
គ្រឿងស្រវឹង មានសារធាតុប៉ះពាល់ផ្លូវចិត្ត នាំឲ្យមានកម្លាំងបំពាន បើធៀប ទៅនឹងកម្លាំងញៀនដទៃទៀត តាមរយៈការផលិតសារធាតុដែលស្ថិតក្រោមការ ត្រួតពិនិត្យជាអន្តរជាតិ ហើយការប្រើប្រាស់សារធាតុនោះ អាចនាំឲ្យមានផល ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព រួមមានការបំពុលដែលគំរាមកំហែង ដល់ អាយុជីវិត ផលប៉ះពាល់អវិជ្ជមានរាប់ពាន់មុខ និងការញៀនគ្រឿងស្រវឹង ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកគ្រឿងស្រវឹងជាប្រភេទទំនិញ ដែលទាមទារឲ្យ ភាគីនានា ធ្វើការពិចារណាឲ្យបានត្រឹមត្រូវ ក្នុងការចរចាពាណិជ្ជកម្មកម្រិតអន្តរ ជាតិ កម្រិតតំបន់ និងទ្វេភាគី ដើម្បីគិតគូរពីបញ្ហាព្រួយបារម្ភផ្នែកសុខភាព សាធារណៈ ។ 
ការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ក្លាយជាបន្ទុកកាន់តែធ្ងន់ សម្រាប់បុគ្គល គ្រួសារ និងសហគមន៍ រួមទាំងបង្កើនភាពក្រីក្ររបស់ស្រ្តី និងបុរស ដោយសារការចំណាយថ្លៃព្យាបាល និងថែទាំសុខភាព ការបាត់បង់ផលិតភាព និងចំណូលគ្រួសារ ការបាត់បង់ការងារ និងឱកាសការងារសមរម្យ ហេតុនេះការ ប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ជាកត្តារួមចំណែកនាំឲ្យមានភាព ក្រីក្រ និងការអត់ឃ្លាន ដែលអាចមានផលប៉ះពាល់ដោយផ្ទាល់ទៅលើការ សម្រេចបានគោលដៅអភិវឌ្ឍន៍ដែលបានព្រមព្រៀងគ្នាជាអន្តរជាតិ រួមទាំង គោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ផង ។ 
ការធ្វើអន្តរាគមន៍ដ៏មានប្រសិទ្ធភាពទៅលើចំណាយ និងផ្អែកលើសក្ខីកម្ម មានសារសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ នៅកម្រិតសកលលោក ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ។ ការធ្វើអន្តរាគមន៍ទាំងអស់ នេះ បើអនុវត្តទៅមានប្រសិទ្ធភាព អាចមានផលប្រយោជន៍មហាសាលផ្នែក សុខភាពសង្គម​ និងសេដ្ឋកិច្ច ទូទាំងពិភពលោក ។ តួយ៉ាងនៃការធ្វើអន្តរាគមន៍ ដ៏មានប្រសិទ្ធភាពផ្នែកចំណាយ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែល មានគ្រោះថ្នាក់ ដែលអាចធ្វើទៅបាននៅបណ្តាប្រទេសដែលមានកម្រិតចំណូល ទាប រាប់បញ្ចូលទាំងវិធានការនានា ដើម្បីបង្កើនពន្ធលើគ្រឿងស្រវឹង ការដាក់ កម្រិតក្នុងការដាក់លក់រាយគ្រឿងស្រវឹង និងអនុវត្តបម្រាម និងការដាក់កំហិត  ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារគ្រឿងស្រវឹង ។ យីហោ «ជម្រើស ទិញប្រសើរបំផុត» មានផលប៉ះពាល់ដ៏សំខាន់ដល់សុខភាពសាធារណៈ ហើយ ជាការចំណាយខ្ពស់ ក្នុងការធ្វើប្រតិបត្តិការដ៏មានប្រសិទ្ធភាព ចំណាយតិច និង អាចធ្វើបានដោយងាយស្រួល ។
យើងគួរតែផ្តោតការយកចិត្តទុកដាក់ជាពិសេស ចំពោះការធ្វើគោល នយោបាយ កំណត់ថ្លៃ និងសក្កានុពលបង្កើនពន្ធលើគ្រឿងស្រវឹង ពោលគឺកត្តា ទាំងអស់នេះ ជួយកាត់បន្ថយការប្រើប្រាស់ បង្ការការខូចខាតសុខភាព និងបង្កើន ប្រភពធនធានដែលរដ្ឋាភិបាលអាចកំណត់ជាក់ស្តែងអំពីបញ្ហាសុខភាព និងការ បង្ការ និងការដោះស្រាយបញ្ហាស្មគ្រស្មាញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ស្រវឹង ។
សេចក្តីអំពាវនាវដើម្បីធ្វើសកម្មភាព
ហេតុនេះ យើងទាំងអស់គ្នា សូមអំពាវនាវឲ្យភ្នាក់ងាររដ្ឋាភិបាលគ្រប់បណ្តា ប្រទេស បណ្តា​ញ​​នានានៃអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាលជាតិ និងក្នុងស្រុក ក្រុម​បណ្ឌិតសភា​ សង្គមស៊ីវិល អង្គការជំនាញ សហគមន៍ និងបុគ្គលគ្រប់រូប គ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការ៖
នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន តាមរយៈ៖
​១-ការគាំទ្រ ពង្រឹង និងធ្វើសមាហរណកម្ម ទៅក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ នូវការធ្វើអន្តរគមន៍ដោយផ្អែកលើសក្ខីកម្មជាក់លាក់ ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រ​សកល និងជាពិសេសការផ្សាយពាក្យសំខាន់ចំនួនបី គឺ«ជម្រើសការ ទិញដ៏ប្រសើរបំផុត» ដែលត្រូវមានការត្រួតពិនិត្យជារូបវន្ត ការរឹតបន្តឹងការធ្វើ ទីផ្សារគ្រឿងស្រវឹង និងការតម្លើងថ្លៃគ្រឿង​ស្រវឹង ដើម្បីធ្វើឲ្យសហគមន៍កាន់តែ មានសុវត្ថិភាព និងបុគ្គលកាន់តែមានសុខភាពល្អ និងដើម្បីការពារអ្នកទាំងឡាយ ដែលងាយរងនូវហានិភ័យពីអ្នកដទៃ ក្នុងការប្រើប្រាស់​គ្រឿង​ស្រវឹងដែលមាន គ្រោះថ្នាក់ ។ 
២-ការបង្កើន ការចាត់អាទិភាព និងការគាំទ្រការវិភាជន៍ថវិកាដើម្បីកាត់ បន្ថយការប្រើប្រាស់គ្រឿង​ស្រវឹងដែលមានគ្រោះថ្នាក់ នៅថ្នាក់ជាតិ និងខិតខំ ស្វែងរកការផ្តល់ប្រភពធនធាន​ហិរញ្ញវត្ថុសមស្រប ដែលអាចព្យាករណ៍បាន និងមាននិរន្តរភាពសម្រាប់បង្ការ និងកាត់បន្ថយការ​ប្រើប្រាស់​គ្រឿងស្រវឹង ដែល មានគ្រោះថ្នាក់ និងបញ្ហាសុខភាព​សាធារណៈ តាមរយៈការធ្វើហិរញ្ញប្បទានឲ្យ មានការបង្កើតថ្មីនៅក្នុងស្រុក រួមទាំងការតម្លើង​ពន្ធអាករ ឬការបង្កើតការយក តម្លៃបន្ថែមលើគ្រឿងស្រវឹង និងផលិតផលដែលបង្កឲ្យខូចសុខភាពផ្សេងៗទៀត ព្រមទាំងបង្កើតឲ្យមានភ្នាក់ងារលើកកម្ពស់សុខភាព ដើម្បីធ្វើការសិក្សា​ស្រាវជ្រាវ​ និងធ្វើការតស៊ូមតិផ្នែកសុខភាពសាធារណៈ ក្នុងការគាំទ្រឲ្យានការធ្វើអន្តរាគមន៍ ដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿង​ស្រវឹងដែលមានគ្រោះថ្នាក់ និងដើម្បីកំណត់អត្តសញ្ញាណ និងព្យាបាលជំងឺស្មុគ្រស្មាញពាក់ព័ន្ធនឹងការ ប្រើប្រាស់គ្រឿងស្រវឹង ។ 
៣-ការបង្កើតការរឹតបន្តឹងឲ្យបានខ្លាំងចំពោះខបញ្ញត្តិមួយចំនួនដែលអាច ធ្វើទៅបានស្តីអំពី ការធ្វើទីផ្សារគ្រឿងស្រវឹងគ្រប់ប្រភេទតាមរយៈការផ្សាយជា អក្សរសាស្រ្តដែលពាក់ព័ន្ធខ្លាំងដល់ ការកើនឡើងនៃយុវជន ដើម្បីឲ្យយុវជន ដែលបម្រុងនឹងចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងបានយល់ជ្រាបអំពីផលវិបាក ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងស្រវឹង  ។
៤-ការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសង្គមស៊ីវិល និងអង្គការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿង​ស្រវឹងដែលមានគ្រោះថ្នាក់ និងការអនុវត្ត យុទ្ធសាស្រ្តសកលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ។ អង្គការសង្គមស៊ីវិល ដែល មិនជាប់ពាក់ព័ន្ធជាមួយនឹងឧស្សាហកម្ម ភេសជ្ជៈគ្រឿងស្រវឹង និងមិនមាន ទំនាស់ផលប្រយោជន៍ មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និង ធ្វើការតស៊ូមតិតឲ្យមានគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹង ប្រកបដោយ ប្រសិទ្ធភាព ។
៥-ការបង្កើត និងពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យកម្រិតប្រទេស ដោយប្រើប្រាស់សូចនាករ (indicators) ការកំណត់បញ្ហា និងនីតិវិធីប្រមូល ទិន្នន័យឲ្យស្របតាមប្រព័ន្ធព័ត៌មានរបស់អង្គការសុខភាពពិភពលោក(WHO) ស្តីអំពីគ្រឿងស្រវឹង និងសុខភាព រួមមានការអង្កេតថ្នាក់ជាតិជាទៀងទាត់មួយ ដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខភាពថ្នាក់ជាតិ ដែលមានស្រាប់ ព្រមទាំងវិធានការនានាស្តីពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រោះថ្នាក់ដែលពាក់ ព័ន្ធនឹងគ្រឿងស្រវឹង ដូចជាការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ ម្នាក់ៗ ដោយទទួលស្គាល់ថាប្រព័ន្ធ និងវិធានការទាំងនោះ មានសារសំខាន់ សម្រាប់ការតស៊ូមតិ ការកសាងគោលនយោបាយ និងការវាយតម្លៃ ។ លទ្ធផល នៃការតាមដាន និងវាយតម្លៃ ត្រូវតែផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់សាធារណ ជនទូទៅ ដើម្បីធានានិរន្តរភាព និងជំរុញឲ្យមានរបៀបវារៈសុខភាពសាធារណៈ ស្តីពីការកាត់បន្ថយការប្រើប្រាស់គ្រឿង​ស្រវឹងដែលមានគ្រោះថ្នាក់ នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ។
កម្រិតអន្តរជាតិ
៦-ដោយខិតខំស្វែងរកការផ្គត់ផ្គង់ប្រភពធនធានសមស្រប ដែលអាច ព្យាករណ៍បាន និងមាននិរន្តរភាព ក្នុងការអនុវត្តយុទ្ធសាស្រ្តកម្រិតពិភពលោក របស់ WHO ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់នៅ កម្រិតពិភពលោក តាមរយ:មធ្យោបាយទ្វេភាគី និងពហុភាគី រួមទាំងយន្តការ ផ្តល់ហិរញ្ញប្បទានជំរុញឲ្យមានការបង្កើតថ្មី តាមបែបប្រពៃណី និងដោយ ស្ម័គ្រចិត្ត ។
៧- ដោយគាំទ្រកិច្ចសហប្រតិបត្តិការរបស់អង្គការ WHO ដែលជាភ្នាក់ងារ ឯកទេសឈានមុខរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសុខាភិបាល ជាមួយបណ្តាប្រទេសនានា ក្នុងការបង្កើនការអនុវត្តយុទ្ធសាស្រ្តកម្រិតសកល លោក នៅគ្រប់លំដាប់ថ្នាក់ និងក្នុងការពង្រឹងកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីកាត់ បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ព្រមទាំងក្នុងការវាយតម្លៃ និងតាមដានភាពជឿនលឿនដែលអនុវត្តបាន ។
៨- ដោយកសាងអភិបាលកិច្ចដ៏មានប្រសិទ្ធភាពកម្រិតសកលលោក ដើម្បី កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ក្នុងបរិបទអនុវត្ត យុទ្ធសាស្រ្តសកលលោកគ្រប់លំដាប់ថ្នាក់ ដោយពិចារណាពីបទពិសោធន៍ជាក់ ស្តែង បច្ចុប្បន្ន ក្នុងការដោះស្រាយកត្តាហានិភ័យផ្សេងៗចំពោះជំងឺមិនឆ្លង រួមទាំង ការប្រើប្រាស់ថ្នាំជក់ របបអាហារមិនល្អ និងកង្វះសកម្មភាពផ្លូវកាយ ។
៩- ដោយធានាថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចសកលលោក មិនត្រូវធ្វើឲ្យ អន្តរាយ គ្មានសុពលភាព ឬអាចជាការកម្រិតកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បី បង្កើត និងអនុវត្តគោលនយោបាយផ្អែកលើភស្តុតាង ក្នុងបំណងកាត់បន្ថយការ ប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ រួមទាំងគោលនយោបាយ ឯការធិ ភាព របស់រដ្ឋាភិបាលក្នុងការចែកចាយគ្រឿងស្រវឹង ការកំណត់ថ្លៃអបប្បរមា និងការយកពន្ធផ្នែកសុខភាព និងការដាក់កម្រិតលទ្ធភាពផ្លូវកាយ និងទីផ្សារ 
១០-ដោយជំរុញឲ្យមានចលនាសង្គមទូទាំងសកលលោក និងការគាំទ្រ ក្រុមសង្គមស៊ីវិល និងអង្គការនានា ដោយចលនាឲ្យមានសកម្មភាពរួមគ្នា ជា មួយសកម្មជនគោលនយោបាយគ្រឿងស្រវឹង ភ្នាក់ងារយុវជន និងភ្នាក់ងារពាក់ ព័ន្ធនឹងយុវជន ក្រុមវិជ្ជាជីវ:អ្នកវិទ្យាសាស្រ្ត អ្នកប្រើប្រាស់ និងក្រុមដទៃទៀត ដែលពាក់ព័ន្ធនឹងសកម្មភាពតស៊ូមតិ ក្នុងការគាំទ្រគោលនយោបាយគ្រប់គ្រង គ្រឿងស្រវឹងដ៏មានប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្រ្តសកល ដើម្បីកាត់ បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ។
១១-ដោយអំពាវនាវឲ្យមានការចងក្រងគោលនយោបាយគ្រឿងស្រវឹង កម្រិតសកលលោក (GAPA)និងអង្គការតំបន់របស់ខ្លួន ព្រមទាំងសមាគម និង អង្គការអន្តរជាតិ ដើម្បីពង្រឹងបណ្តាញ ការចែករលែកព័ត៌មាន និងកិច្ចសហ ប្រតិបត្តិការ ក្នុងចំណោមសង្គមស៊ីវិល និងអង្គការវិជ្ជាជីវ:ក្នុងបំណងកាត់បន្ថយ ការប្រើប្រាស់ គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ស្របតាមគោលបំណង ទិសដៅ និងគោលការណ៍ណែនាំនៅក្នុងយុទ្ធសាស្រ្តសកល ។
១២-ដោយទទួលស្គាល់ការចូលរួមចំណែកកិច្ចសហការនិងជំនួយអន្តរជាតិ ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ ហើយ ក្នុងន័យ នេះ ដោយលើកទឹកចិត្តឲ្យមានការដាក់បញ្ចូលគោលដៅកាត់បន្ថយការប្រើប្រាស់ គ្រឿងស្រវឹង ដែលមានគ្រោះថ្នាក់ ទៅក្នុងរបៀបវារៈកិច្ចសហការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើម រួមទាំងគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ   កសាងសង្គម ប្រជាធិបតេយ្យ បញ្ឈប់និងកាត់បន្ថយការរីករាលដាលមេរោគ HIV និងជំងឺរបេង ផ្តល់អំណាចដល់ស្រ្តី កាត់បន្ថយឧក្រឹដ្ឋកម្ម និងអំពើហិង្សា បង្កើនសមត្ថភាពជាតិ ដោះស្រាយបញ្ហាជំងឺមិនឆ្លង និងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ផ្លូវថ្នល់ ។
១៣-ដោយបញ្ចូលវិធានការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង និងកត្តា ហានិភ័យរបស់វា ដោយរាប់បញ្ចូលទាំងការប្រើប្រាស់គ្រឿងស្រវឹងដែលមាន គ្រោះថ្នាក់ ក្នុងការពិភាក្សាអំពីដំណើរការសំខាន់ៗ ដែលឈានទៅកំណត់ របៀប វារៈ អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក្រោយឆ្នាំ ២០១៥ និងការពិនិត្យសើរើ គោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ ។


កម្មវិធីនានា
- See more at: http://www.pdpcenter.org/site/index.php?pa=program&id=3&l=Khmer#sthash.SnTydd2g.dpuf

No comments:

Post a Comment