About Health

សេចក្តីសុខរបស់មនុស្សក្នុងសង្គម!

ធម្មជាតិនៃមនុស្សរស់នៅត្រូវការសេចក្តីសុខ ក៏ប៉ុន្តែសេចក្តីសុខនេះមិនស្រួលរក ហើយក៏មិនពិបាករកដែរ សេចក្តីសុខ
មាននៅទីណាសេចក្តីទុក្ខក៏មាននៅទីនោះដែរ សុខនិងទុក្ខជាគូនឹងគ្នា។អ្នកខ្លះសុខកាយ  តែមិនសប្បាយចិត្ត   ហើយមាន
កត្តាច្រើនយ៉ាងដែលនាំឱ្យមានសេចក្តីសុខ មិនតែប៉ុណ្ណោះសុខរបស់មនុស្សមានច្រើនប្រភេទ   ក្នុងបណ្តាសុខទាំងឡាយ
នោះ មានតែសុខមួយទេដែលជាសុខដ៏ប្រសើរ គឺសុខដែលកើតចេញពីសេចក្តីស្ងប់។
      ព្រះតេជគុណ សំ ប៊ុនធឿន មានថេរដីការបញ្ជាក់ថា សុខមានពីរ គឺសុខវេទនាមួយ ហើយនឹងសុខដែលកើតអំពីសេចក្តី
ស្ងប់មួយ សមនឹងពុទ្ធភាសិតថា នត្ថិ សន្តិ បរំសុខំ  សុខឯណាមួយ ស្មើនឹងសេចក្តីស្ងប់ ពុំមានឡើយ។  សេចក្តីស្ងប់នេះជា
ឈ្មោះរបស់បរមសុខ ព្រោះរលាស់ចោលសេចក្តីប្រកាន់ហួងហែងនឹងខន្ធបញ្ចកៈ គឺរស់នៅក្នុងចំណុចនេះទើបបានជាសុខ
ក្នុងបច្ចុប្បន្ន។
       ជាមួយគ្នានេះដែរ ព្រះអង្គបានបន្តថា  សតិ និងញាណនេះទៅប្រទាល់នឹងអារម្មណ៍ប្រកបដោយលក្ខណៈ គឺក្រឡេក
ឃើញអ្វីក៏អនិច្ចំមិនទៀងដែរ ឮសូរអ្វីក៏អនិច្ចំដែរ ធុំក្លិនអ្វីក៏អនិច្ចំដែរ អណ្តាតប៉ះរស់ជាតិអ្វីក៏អនិច្ចំដែរ   កាយប៉ះអ្វីក៏សុទ្ធតែ
អនិច្ចំទាំងអស់។ចិត្តឃើញអ្វីត្រូវពិចារណាជាអនិច្ចំទាំងអស់  ដើម្បីឱ្យចិត្តឋិតនៅក្នុងសេចក្តីស្ងប់    លះចោលនូវសេចក្តី
ប្រកាន់មាំ។ប្រសិនយើងឈប់ប្រកាន់៥នាទី យើងបានសេចក្តីសុខ៥នាទីដែរ បើយើងឈប់ប្រកាន់១០នាទី យើងបានសុខ
១០នាទី បើឈប់ប្រកាន់មួយម៉ោង យើងបានសុខមួយម៉ោងដែរ បើឈប់ប្រកាន់មួយយប់មួយថ្ងៃបានសុខមួយយប់មួយថ្ងៃ
ដែរ បើយើងឈប់ប្រកាន់មួយខែបានសុខមួយខែរ បើឈប់ប្រកាន់មួយឆ្នាំបានសុខមួយឆ្នាំដែរ បើឈប់ប្រកាន់មួយជីវិត
បានសុខមួយជីវិត។សុខក្នុងទីនេះមិនមែនជាសុខត្រជាក់ទេ តែជាសុខដែលកើតចេញពីសេចក្តីស្ងប់។
      ក្រៅពីនេះ កត្តាជាច្រើនដែលនាំឱ្យមានសេចក្តីសុខរបស់ជីវិតក្នុងសង្គម  គឺមានទាំងកត្តាខាងក្រៅ   និងកត្តាខាងក្នុង។
កត្តាខាងក្រៅ គឺអ្វីៗដែលនៅជុំវិញខ្លួន មិនថាវត្ថុមានជីវិតឬមិនមានជីវិតដែលផ្តល់ភាពសុខស្រួលដល់ផ្លូវកាយ និងដល់ផ្លូវ
ចិត្ត ដូចជាសង្គមមានអ្នកដឹកនាំល្អ ប្រទេសជាតិរីកចំរើន សេដ្ឋកិច្ចគ្រប់គ្រាន់   ដែលធ្វើឱ្យជីវភាពល្អប្រសើ  រ មានការងារ
សុចរិត មានទ្រព្យសម្បត្តិប្រើប្រាស់ មានកល្យាណមិត្ត មនុស្សគួរជាទីស្រឡាញ់  និងមានសុខភាពរាង្គកាយល្អជាដើម   គឺ
សុខព្រោះអាស្រ័យរបស់ខាងក្រៅ។កត្តាខាងក្នុង គឺចិត្តដែលមានការអប់រំល្អ ជាចិត្តដែលមិនពរពេញទៅដោយកិលេសមាន
លោភៈ ទោសៈ និងមោហៈខ្លាំង   មានចិត្តប្រាស់ចាកគ្រឿងមន្ទិលសៅហ្មងទាំងនេះ។ ចិត្តប្រកបដោយបញ្ញាដែលជាពន្លឺ
កំចាត់បង់នូវអវិជ្ជាទាំងឡាយ។
      ព្រះបរមសាស្តា ព្រះអង្កទ្រង់ថា សុខោ ពុទ្ធានមុប្បាទោ   សុខា សទ្ធម្មទេសនា សុខា សង្ឃស្ស សាមគ្គី  សមគ្គានំ តបោ
សុខោ។ការកើតឡើងនៃព្រះពុទ្ធទាំងឡាយនាំមកនូវសេចក្តីសុខ ការសម្តែងនូវព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្តីព្រម
ព្រៀងគ្នានៃសង្ឃ ឬ ពួកក្រុម នាំមកនូវសេចក្តីសុខ   សេចក្តីព្យាយាមដុតកិលេសនៃអ្នកព្រមព្រៀងគ្នាទាំងនោះ   នាំមកនូវ
សេចក្តីសុខ៕

No comments:

Post a Comment