Document

                           I.            ចក្តីផ្តើម
      (Introduction)
     ដេប៉ូលក់ភេសជ្ជ៖គ្រប់ប្រភេទ ជុន​ឆ​វី   ដែលមានការចាប់ផ្តើមក្នុងការបង្កើតនៅអាជីវកម្មដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងការសំរេចចិត្តបើកអាជីវកម្មមួយ។ ដោយមានលក្ខណ៖ប្រថុយប្រថានក្នុងការបង្កើតឡើង និងជាគន្លិះមួយដើម្បីសំរេចបាននៅគោលដៅរបស់ខ្ញុំបាទ
ដែលជាម្ចាស់ដេប៉ូ។   ជាការពិតណាស់ក្នុងការបង្កើតនៅអាជីវកម្មមួយគឺជាកាត្វកិច្ចមួយយ៉ាងជ្រាលជ្រៅរបស់ខ្ញុំបាទក្នុងការលក់ ភេសជ្ជៈគ្រប់ប្រភេទ ហើយត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
១.ឈ្មោះក្រុមហ៊ុន
(company name)
ក្រុមហ៊ុនរបស់ខ្ញុំបាទ គឺមានឈ្មោះថា(ដេប៉ូលក់ភេសជ្ជ៖គ្រប់ប្រភេទ ជុន ឆវី)
ដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុន ឆវី របស់ខ្ញុំបាទគឺស្ថិតនៅ ភូមិ រោងម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ខាងកើតវេទិកានៃខេត្តបន្ទាយមានជ៍័យ។
២.ទស្សន:វិស័យ
 (Vission)
        ដេប៉ូលក់ភេសជ្ជៈ ជុន ឆវី និងក្លាយជាដេប៉ូភេសជ្ជៈមួយដែលឈានមុខគេ ក្នុងការផ្តល់នៅផលិតផល សុទ្ធ ១០០% និងសេវាកម្មរហ័សទាន់ចិត្តល្អ ដាច់គេនៅក្នុងខេត្តបន្ទាយមានជ័យ។
៣.បេសកកម្ម
(Mission)
បេសកម្មរបស់ដេប៉ូលក់ភេសជ្ជៈ ជុន ឆវី គឺផ្តល់ជូននូវផលិតផល
ភេសជ្ជៈគ្រប់ប្រភេទសុទ្ធល្អ ១០០% មិនមានដាក់លក់នៅផលិតផលដែលហួស កំនត់ឬហៅថា  Expire និងសេវាកម្មរហ័សទាន់ចិត្តល្អដាច់
គេនៅក្នុងខេត្តបន្ទាយមានជ័យ ហើយដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ
ជុន ឆវី   គឺបំពេញនៅតម្រូវការរបស់អតិថិជនទាំងជិតទាំងឆ្ងាយដើម្បី
បង្កើនការលក់និងផ្តល់ជូននៅសេវាកម្មល្អ ជូនដល់អតិថិជនជានិរន្តរភាពផងដែរ។
៤.គោលបំណង   
(Goals and objective)(ដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុន ឆវី មានគោលដៅ  ៥ចំណុចគឺៈ)
·       ផ្តល់នូវផលិតផល (ភេសជ្ជៈ)សុទ្ធ ១០០%
·       ដើម្បីរកនៅចំណូលឲ្យបានច្រើន
·       បង្កើនដោយការពង្រីកបន្ថែមនៅសាខាជាច្រើនទៀត
·       ហើយបានផ្តល់ជូននៅការងារដល់ប្រជាជនខ្មែរយើង
·       លើកតំកើននៅផលិតផលជាតិ  
                                                                                                                                   I.            សកម្មភាព
     (Active)
សកម្មភាព ដេប៉ូលក់ភេសជ្ជៈ គ្រប់ប្រភេទ ជុន ឆវី ខ្ញុំបាទនឹងផ្តល់
ជូនអតិថិជន នៅសេវាកម្មនិងចម្រើសដ៏សមបូរបែប ហើយនិងប្រកប
ដោយគុណភាពខ្ពស់ដើម្បីលើកស្ទួយខាងសុខភាពអោយបានប្រសើរឡើងហើយនិងផ្តល់នៅសេវាកម្មរហ័សទាន់ចិត្ត មួយវិញទៀតដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុន ឆវី របស់ខ្ញុំបាទ គឺមានផលិតផលថ្មីៗមិនមាននៅផលិតផលណាមួយដែលហួសការកំនត់នោះទេ គឺសុទ្ធសឹងតែជាប្ររបស់សុទ្ធ១០០% ។


(Finance)
ដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុន ឆវី ត្រូវបានចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុ ដោយលោក ជុន ស្រ៊ី ពីចំណូលដែលគាត់បានទទួលបានក្នុងការ
លក់ផលិតផល (ភេសជ្ជៈ) ដឹងពីសហការ។ យើងបានចំណាយទៅលើការបង្កើតទីតាំងលក់ភេសជ្ជៈ អស់តម្លៃ២០០,០០០ដុល្លារ។ ចំណាយប្រចាំខែលើទឹកភ្លើង១.០០០ដុល្លារ បៀវត្សរ៍បុគ្គលិក១៥,០០០ដុល្លារ ការធានរ៉ាប់រង
ចំពោះក្រុមហ៊ុននិងបុគ្គលិក១,៧០០ដុល្លារ ចំណាយទៅលើការគ្រប់គ្រង៨០០ដុល្លារ ចំណាយទៅលើសំភារៈ អស់ ២,០០០ដុល្លារ។

វាយតំលៃ
(Valuation)
យោងទៅតាមការរៀបចំខាងលើនេះគ្រប់ផ្នែកទាំងអស់នេះ
ទស្សនៈវិស័យ បេសកម្ម គោលបំណង សកម្មភាព រចនាសម្ព័ន ហិរញ្ញវត្ថុ ដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុន ឆវី ពិតជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង រាល់សេវាកម្មរបស់ដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ
ជុន ឆវី ខ្ញុំបាទ។

                                                                                                       I.                    សេចក្តី សន្និដ្ឋាន
            ដើម្បីអោយការបើកដេប៉ូលក់ភេសជ្ជៈរបស់ខ្ញុំបាទមួយនេះមានដំណើរការបានយ៉ាងល្អនិងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នោះវាទាមអោយខ្ញុំបាទដែលជាម្ចាស់ដេប៉ូ     រឺអ្នកគ្រប់គ្រង់អាជីវកម្មស្ថាប័នណាមួយក្រុមហ៊ុននោះពិចារណាអោយបាន     ល្អិតល្អន់បំផុតទៅលើស្ថានភាពសេដ្ឋកិច្ចនយោបាយ   សង្គម។        ពិសេសលើសនេះទៅទៀតត្រូវគិតពីស្ថានភាពទីផ្សារបច្ចុប្បន្នផងដែរ។  អ្នកគ្រប់គ្រងត្រូវប្រមើលមើលអោយបានវែងឆ្ងាយទាំងដើមទុន ការប្រកូតប្រជែង និងរិះរកនូវយុទ្ធសាស្ត្រល្អៗដើម្បីដណ្តើមយកទីផ្សារ។ ឆ្លើយតបនឹងតម្រូវការខាងលើ​ ថ្នាក់គ្រប់គ្រងរបស់ដេប៉ូនិមួយៗក៏ដូចជាក្រុមហ៊ុនផ្សងៗ
ទៀតផងដែរ។   ក៏មានយុទ្ធសាស្ត្រនិងផែនការទីផ្សាររបស់ខ្លួនសំរាប់ប្រកួតប្រជែងនៅលើទីផ្សារ។ ដូចនេះសុទ្ធសាស្ត្រដេប៉ូលក់ភេសជ្ជៈគ្រប់ប្រភេទ ជុនឆវី ខាងលើពិតជាមានលទ្ធភាពគ្រប់គ្រានក្នុងការប្រ
កួតប្រជែង។
1.    គុណសម្បត្តិ 
(Advantages)
·       Freedom    សេរីភាព
·       Simple to form  មានទំរង់សាមញ្ញ
·       Low startup costs     តំលៃចំណាយទាប
·       Tax benefits            អត្ថប្រយោជន៍ពីការបង់ពន្ធ
·       ងាយស្រួលក្នុងការសម្រេចចិត្ត

                                                                       ២.គុណវិបត្តិ
                                                                  (Disadvantages)
·       Unlimited Liability     បំណុលគ្មានកំណត់
·       Lock of continuity      ខ្វះនិរន្តរភាព
·       Hard of to borrow money  មានការលំបាកក្នុងការខ្ចីប្រាក់
·       មានការលំបាកក្នុងការប្រឹក្សាយោបល់



 ឯកសារយោង
យកមកពីបណ្ណាល័យបៀលប្រាយ  មុខវិជ្ជាៈ ការធ្វើផែនការ និង ការអភិវឌ្ឍន៍អាជីវកម្ម

យកជាឯកសារយោ 





   អារម្ភកថា

               សួស្ដីលោកគ្រូសស្រ្តាចារ្យ និងនិស្សិតទាំងឡាយជាទីស្រលាញ់រាប់អាន! 
     សៀវភៅឯកសារស្ដីពីដំណើរនៃការគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់បុណ្យសមុទ្រនេះគឺជាស្នាដៃមួយនៃការស្រាវជា្រវយ៉ាងសកម្មរបស់និស្សិតក្រុមទី១របស់ខ្ញុំ ហើយការស្រាវជា្រវសៀវភៅនេះឡើង សំរាប់ជាចំណងដៃសម្រាប់និស្សិតទាំងឡាងក្នុងការសិក្សាស្រាវជ្រាវអំពីបុណ្យសមុទ្រឬចង់យល់ដឹងពីបុណ្យសមុទ្រឱ្យបានច្បាស់លាស់។
      សៀវភៅនេះទៀតសោតធ្វើឱ្យនិស្សិតដឹងអំពីផែនការដែលកម្មវិធីបុណ្យសមុទ្រប្រារព្ធឡើងជាដំណាក់ដូចជា គោលដៅ ឬ គោលបំណងដែលកម្មវិធីនេះធ្វើឡើង។ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេអាចអោយនិស្សិតទាំងឡាយដឹងពីគម្រោងថវិកាដែលបានចំណាយនៅក្នុងកម្មវិធីនេះ។
       សូមធ្វើសេចក្ដីអំណរគុណ ចំពោះលោកគ្រូសាស្រ្ដាចារ្យដែលបានដាក់កិច្ចការនេះដល់និស្សិតក្រុមទី១ធ្វើការស្រាវជ្រាវ និងសូមអរគុណចំពោះនិស្សិតទាំងឡាយដែលជាកូនក្រុមទី១ដែលបានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវនូវកិច្ចការដែលលោកគ្រូសាស្រ្តាចារ្យដាក់ឱ្យធ្វើ។
       
             ធ្វើនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៥
                                                     
                                                                          ​          រៀបរៀងដោយ
                                                                        និស្សិតក្រុមទី១ បន្ទប់លេខ២០៥

         

                                             មូលន័យសង្ខេប

  ​ សៀវភៅឯកសារស្តីពីការគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់បុណ្យសមុទ្រនេះ ចង់បង្ហាញពីដំណើរការនៃការគ្រប់គ្រងសាធារណៈរបស់បុណ្យសមុទ្រមួយដែលអាចសំរេចទៅបានល្អ និងមានប្រសិទ្ធភាពត្រូវមានការពឹងផ្អែកទៅលើកត្តាអ្វីខ្លះ។ ជាពិសេស សៀវភៅនេះបា្រប់ពីដំណើរការនៃការគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់បុណ្យសមុទ្រមានដូចជា ការធ្វើផែនការយុទ្ធសាស្រ្ត ការធ្វើផែនការយុទ្ធវិធី  សារសំខាន់ៗនៃការផ្សព្វផ្សាយ កន្លែងទស្សនិកជនដែលផ្ដោតទៅលើ និងបានចង្អុលបង្ហាញពីគន្លឹះពីការរៀបចំកម្មវិធីបុណ្យនេះដើម្បីឱ្យក្លាយទៅជាការគ្រប់គ្រង និងដឹកនាំកម្មវិធីមួយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលយើងកំពុងអនុវត្ត និងរកឱ្យឃើញពីបញ្ហា និងជំនៈឧបសគ្គទាំងឡាយដែលមាននៅក្នុងកម្មវិធីបុណ្យសមុទ្រនេះ។
    សៀវភៅឯកសារស្តីពីការគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់បុណ្យសមុទ្រនេះ ជួយអ្នកក្នុងការចង្អុលបង្ហាញពីទិសដៅ និងការប្រតិបត្តិផ្សេងៗនៅក្នុងបុណ្យសមុទ្រនេះ។ជាងនេះទៅទៀត ពិធីបុណ្យសមុទ្រនេះ វាជាបច្ច័យមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ក្រៅស្រុកស្គាល់ពីឆ្នេររបស់កម្ពុជា និងពង្រឹងខ្លួនក្នុងការប្រកួតប្រជែងនូវឆ្នេរសមុទ្រដ៏ស្អាត់ជាងគេនាពេលបច្ចុប្បន្ននេះ។
     ទោះបីជាមានការប្រិតប្រៀងយ៉ាងណាក្ដី  ក៏សៀវភៅនេះជៀសមិនផុតពីមានកំហុសដោយប្រការណាមួយេជាមិនខាន។ សូមលោកគ្រូមានមតិកែលំអរ សំរាប់យើងខ្ញុំយកធ្វើជាទុនក្នុងការរៀបរៀងលើកក្រោយឱ្យប្រសើរជាងពេលមុន។
            សូមអរគុណ
​                                                                          រៀបរៀងដោយ
                                                              និស្សិតក្រុមទី១ បន្ទប់លេខ២០៥ 


                                                           

កាវិភាគស្ថានភាពរបស់កម្មវិធី

ភាពខ្លាំង

នៅក្នុងកម្មវិធីបុណ្យសមុទ្រនេះជាដំបូងយើងវិភាគទៅលើភាពខ្លាំងរបស់កម្មវិធីទាំងមូលភាពខ្លាំងមានដូចជាៈ
Ø  ហិរញ្ញវត្ថុ ពិព្រោះក្នុងកម្មវិធីនៃបុណ្យសមុទ្រនេះគេមានលុយគ្រប់គ្រាន់ក្នុងការចំណាយទៅលើអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការឬក៏មានលុយគ្រប់គ្រាន់ក្នុងការទប់ទល់ទៅនិងតម្រូវការដែលកើតឡើងជាយថាហេតុនឹងឯងជាភាពខ្លាំងខាងហិរញ្ញវត្ថុរបស់កម្មវិធីនេះ។
Ø  ការគ្រប់គ្រងល្អ គឺដោយសារតែអ្នកគ្រប់គ្រងកម្មវិធីនេះចេះធ្វើផែនការ ចេះលៃលក ចេះចាត់ចែញបុគ្គលិកទៅតាមសមត្ថភាពនិងចំណេះដឹងរបស់ពួកគេ ហើយនិងមានការរក្សាសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិបានល្អ។
Ø  មានគុំនិតឆ្នៃប្រឌិត ពិព្រោះកម្មវិធីនេះរដ្ឋាភិបាលបានបង្កើតនៅកម្មវិធីផ្សេងៗមានដូចជា កីឡាប្រដាល់ក្បាច់គុណខ្មែរ កីឡាប្រណាំងកង កីឡាវាយកូនហ្គូល កីឡារត់ប្រណាំង កីឡាប្រណាំងទូក ជាដើម......។
Ø  រមណីយដ្ឋានស្អាត់ នឹង សេវាកម្មល្អ ។

ភាពខ្សោយ

v  ចរាចរណ៍ ពិព្រោះតែមានការកកស្ទះចរាចរណ៍គឺដោយសារតែមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិធ្វើដំណើរមកទស្សនានៅព្រឹត្តិការណ៍នៃពិធីបុណ្យនេះយ៉ាងច្រើន។
v  ទំនិញឡើងថ្លៃ នៅពេលដែលពិធីបុណ្យនេះប្រារព្ធឡើង ធ្វើឲ្យមានតម្រូវការខ្ពស់ដែលធ្វើឲ្យឈ្មួញមានឱកាសតំឡើងថ្លៃទំនិញ​ ដោយមិនគិតពីកិត្យានុភាពរបស់ប្រទេស។
v  ការផ្សព្វផ្សាយមិទូលំទូលាយ​  ដោយសារតែរដ្ឋាភិបាលមិនសូវបានការទំនាក់ទំនងជាមួយនិងវិទ្យុ ទូរទស្សន៍ និងតាមប្រព័ន្ធOnline​ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យមកទដស្សនា ដូចជាភ្ញៀវទេសចរណ៍ខ្លះ មិនបានដឹងព័ត៌មានអំពីពិធីបុណ្យសមុទ្រ។

ឱកាស

v  ប្រាក់ចំណេញ នូវពេលដែលភ្ញៀវទេសចរណ៍មកលេងប្រទេសកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាមានឱកាសរកប្រាក់ចំណេញបានច្រើន។
v  ភាពល្បីល្បាញ់របស់ប្រទេសកម្ពុជា នូវពេលភ្ញៀវទេសចរណ៍មកលេងប្រទេសកម្ពុជាកាន់តែច្រើន កម្ពុមានឱកាសធ្វើឲ្យជនបរទេសស្គាល់ ថាប្រទេសកម្ពុជាមាន ឆ្នេរខ្សាច់ ដ៏ស្រល់ស្អាត់ និងកន្លែងផ្សេងៗជាច្រើន។

ការគំរាមកំហែង
*      អាកាសធាតុ តាមពិតទៅការគំរាមកំហែងទៅលើបុណ្យសមុទ្រអាចកើតឡើងអំពីបរិយាកាសក៏ថាបានដែរកាលណាអាកាសធាតុមិនល្អក្នុងកម្មវិធីបុណ្យនោះអាចបាត់បង់ភ្ញៀវទេសចរណ៍មានភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិដែលមកទស្សនាក្នុងពិធីបុណ្យសមុទ្រនោះ។ ប្រសិនបើអាកាសធាតុមិនល្អទេបុណ្យសមុទ្រនោះក៏មិនអាចប្រព្រឹត្តិទៅបានដែរ នេះហើយគឺជាការគំរាមកំហែងដែលទាក់ទងទៅនិងអាកាសធាតុ។
*      ការប្រើប្រាស់រូបបីយប័ណ្ណ កាគំរាមកំហែងអាចកើតឡើងអំពីការប្រើប្រាស់នៅរូបបីយប័ណ្ណរបស់ប្រទេសជាតិគេ បើនិយាយពីរឿងសម្ភារៈរបស់របបនិងអាហារហូបចុកគឺសិតសឹងតែយកមកពីប្រទេសថៃចំណែករូបបីយប័ណ្ណវិញដែលប្រើប្រាស់ក្នុងការដោះដូរទំនិញក៏ត្រូវប្រើជាប្រាក់បាត់ថៃដែរនេះហើយគឺជាការគំរាមកំហែងមួយដែរក្នុងការប្រើប្រាស់ឬចាយនៅរូបបីយប័ណ្ណរបស់ប្រទេសជាតិផ្សេង។   

គោលដៅ

      ព្រឹត្តិការណ៍នៃការរៀបចំបុណ្យសមុទ្រនេះធ្វើឡើងក្នុងគោលដៅមួយដើម្បីទាក់ទាញនូវភ្ញៀវទេសចរណ៍អន្តរជាតិដែលមកពីប្រទេសនានាអោយកមទស្សនានូវក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងទៅលើបុណ្យសមុទ្រនេះ ហើយរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាអន្តរជាតិថា ប្រទេសកម្ពុជាមាននៅសមុទ្រដ៏ស្អាត់ជាងគេនៅលើពិភពលោកហើយមិនត្រឹមតែមានសមុទ្រដែលស្អាត់ជាងគេនោះទេថែមទាំងមាននូវកន្លែងទេសចរណ៍ជាច្រើន​កន្លែងទៀតដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័នជាដើម។ហើយបុណ្យសមុទ្រនេះធ្វើឡើងមិនត្រឹមតែដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកទស្សនានូវប្រទេសកម្ពុជាដើម្បីបង្កើននូវប្រាក់ចំណូលជាតិប៉ុណ្ណោះទេថែមទាំងដើម្បីទាក់ទាញនូវអ្នកវិនិយោគទុនដែលមកពីប្រទេសនានាឲ្យមកធ្វើការវិនិយោគនូវប្រទេសកម្ពុជាដើម្បីបង្កើននៅការងារដល់ប្រជាពលរដ្ឋ។ហើយនៅក្នុងបុណ្យសមុទ្រដ៏មហោឡារិកនិងអធិកអធមនេះអ្វីដែលធ្វើអោយភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍នោះ គឺការបង្ហាញផ្ទាំងទស្សនីយភាពសិល្បះដែលឆ្លុះបញ្ចាំងពីប្រវត្តិនិងអត្តសញ្ញាណនៃទឹកដីឆ្នេរសមុទ្រ​អំពីការថែរក្សាការពារនៅធនធានជីវចំរុះ ដែលមិនធ្លាប់មានកន្លងមកនៅលើកទឹកដីនៃតំបន់ឆ្នេរសមុទ្រនូវខេត្តព្រះសីហនុ ដែលស្តិតនៅទិសនិរតីនៃព្រះជាណាចក្រកម្ពុជា។
 


        


                                           គោលបំណង

ទោះ​បី​ព្រឹត្តិ​ការ​ណ៍នៃការ​​​​​​រៀប​ចំ​​បុណ្យ​សមុទ្រ​គឺ​ជា​លើក​ទី​៤សម្រាប់​កម្ពុជា​ តែ​ពិធី​បុណ្យ​សមុទ្រ​និង​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ទទួល​បាន​ជោគ​ជ័យដ៏ធំធេង​​​ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​មាន​ភ្ញៀវ​​ជាតិ​ និង​អន្តរជាតិ​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ប្រមាណ​ជិត​១០​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​​លោក ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​ ។

លោក​ ថោង ខុន​ មាន​ប្រសាសន៍ថា ការ​រៀប​ចំ​បុណ្យ​សមុទ្រ​ជាលើក​ទី៤នេះ​ ដើម្បី​អបអរ​ឆ្នេរ​សមុទ្រ​កម្ពុជាដែល​ជា​ប់់ចំ​ណាត់​ថ្នាក់​លេខ១​ ជា​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​ពិ​ភព​លោក​នា​ពេលបច្ចុប្បន្ន​នេះ​ គឺ​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង​​មិន​នឹក​​ស្មាន​ដល់​ ហើយ​ក៏​ជា​មោទន​ភាព​របស់​ប្រទេស​កម្ពុ​ជា​ផង​ដែរ ។ លោក​រដ្ឋមន្ត្រីបញ្ជាក់​ថា បន្ទាប់ពីការ​រៀប​ចំ​ និង​ទទួល​បាន​ជោគ​ជ័យ​នេះ​ យើង​នឹង​ទទួលបាន​នូវ​បទ​ពិសោធន៍​សម្រាប់​ការរៀប​ចំ​​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។
សូម​បញ្ជាក់ថា ​ចាប់​តាំង​​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានមនុស្ស​រាប់​មឺុននាក់​ដែលមក​ពី​ខេត្ត​-ក្រុងនានា​ក្នុង​ទូ​ទាំង​ប្រទេស​ រួមនឹង​ភ្ញៀវ​​បរទេស​គ្រាប់​ជាតិ​សាសន៍​ បាន​បង្ហាញ​វត្ត​មាន​ និង​ក្តី​សប្បាយ​​រីក​រាយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​​នាខេត្ត​ព្រះ​សី​ហនុ​ បើ​ទោះ​បី​ជា​តម្លៃ​ម្ហូប​អា​ហារ​​ ផ្ទះ​សំណាក់​ និង​​សេវា​ផ្សេង​ៗ​ទៀត​​បាន​ឡើង​ថ្លៃ​ខុសពី​ប្រក្រ​តី​ក៏​ដោយ​ចុះ​​ ។
ហើយមិនត្រឹមតែប៉ុណ្ណោះទេ ការប្រារព្ធឡើងនូវកម្មវិធីនេះគឺដើម្បីឲ្យគ្មេងជំនាន់ក្រោយរបស់ប្រទេសកម្ពុជានិងជនជាតិបរទេសឲ្យស្គាល់នូវប្រវត្តិសាស្រ្តនិងវប្បធម៍របស់ប្រទេសកម្ពុជាឲ្យបានច្បាស់គឺថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១ផ្នែកខាងសមុទ្រ។

កន្លែងទស្សនិកជនដែលផ្តោតទៅលើ

ការប្រារព្ធកម្មវិធីបុណ្យសមុទ្រនេះឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនានៅប្រទេសកម្ពុជាហើយការមកទស្សនានោះគឺបានអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍មកទស្សនានៅបុណ្យសមុទ្រគ្រប់វ័យទាំងអស់មិនថាក្មេងចាស់ប្រុសស្រីនោះទេគឺអាចមកទស្សនាបានគ្រប់គ្នាទាំងអស់។ ម្យ៉ាងវិញទៀតភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិដែលបានមក

 





ទស្សនានូវពិធីបុណ្យសមុទ្រនេះគឺជាមនុស្សដែលមានវ័យគ្រប់គ្រាន់សម្រាប់ការយល់ដឹងអំពីពិធីបុណ្យសមុទ្រនេះ។


សារសំខាន់ៗសម្រាប់ការផ្សព្វផ្សាយ

ទិដ្ឋភាព​នៅ​ក្រុងព្រះ​សី​ហនុ​នៃពិ​ធី​បុណ្យ​សមុទ្រ​ និង​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ បាន​រំលេច​ទៅ​ដោយ​ការ​រៀប​ចំ​​សោភ័ណ​ភាព​​តាមដង​វិថី​​ គេ​ហដ្ឋាន​ និង​រមណីយ​​ដ្ឋាន​ដ៏ស្រស់​ត្រកាល ។ នៅ​តាម​ផ្លូវ​មាន​បដា​ផ្សាយ​ពាណិជ្ជ​កម្ម​យ៉ាង​ស្អេក​ស្កះ​របស់​ក្រុម​ហ៊ុន​​ឯក​ជន​នានា​ បដា​ពាក្យ​ស្លោក​ រួម​ទាំង​ការ​រចនា​ភ្លើង​ចម្រុះពណ៌​លម្អ​សម្រស់​ទីក្រុង​សមុទ្រ​​​ឱ្យ​​ប្រែ​មុខ​មាត់​​ស្រស់​ឆើត​ឆាយ​ សប្បាយ​ជាប់​ចិត្ត​​រំ​លឹកដល់​​ទិសស្លោក​ដែល​បាន​លើក​ឡើង​ថា ជាតារារះ​នៅទិស​និរតី​នៃ​ប្រទេស​កម្ពុជា​។

បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១២រហូតដល់ទី១៤ ខែវិច្ឆិកាឆ្នាំ២០១៤ នៅ​ទី​រួម​ខេត្ត​កោះកុង​ ទាំង​អស់​គ្នា។ទី​តាំង​នៃ​ពិធី​​បុណ្យ​សមុទ្រ ប្រារព្ធ​ធ្វើ​ស្ថិត​នៅ​ជាង ១០ គីឡូម៉ែត្រ ជិត​​ច្រក​​ទ្វា​អន្តរជាតិ​ចាំយាម ព្រំប្រទល់​ កម្ពុជា ថៃ ដែល​ធ្វើ​ឲ្យ​អាជីវករ​ថៃ​ងាយ​ស្រួល​នាំ​ផលិត​ផល​របស់​ខ្លួន​មក​លក់​ក្នុង​​ពិធី​​​បុណ្យ​សមុទ្រ​នេះ។ សម្រាប់​ភ្ញៀវ​ដែល​មិន​ធ្លាប់​មក​ខេត្ត​កោះ​កុង​នេះ អាច​នឹង​​ប្លែក​អារម្មណ៍ ទៅ​នឹង​ការ​ប្រើប្រាស់​ភាសា ត្បិត​អី​មនុស្ស​មួយ​ចំនួន​ធំ និយាយ​តែ​ភាសា​ថៃ ប៉ុណ្ណោះ។
      

យុទ្ធសាស្រ្ត

     ការធ្វើពិធីបុណ្យសមុទ្រនេះឡើងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រើគ្រប់យុទ្ធសាស្រ្តដើម្បីធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ទាំងខាងក្នុងប្រទេសនឹងក្រៅប្រទេសឲ្យមកទស្សនាហើយការខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍នោះមានដូចជា ការប្រគុំតន្រ្តីជាដើម។ហើយក៏សូម​បញ្ជាក់ថា ​ចាប់​តាំង​​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១១ មនុស្ស​រាប់​មឺុននាក់​ដែលមក​ពី​ខេត្ត​-ក្រុងនានា​ក្នុង​ទូ​ទាំង​ប្រទេស​ រួមនឹង​ភ្ញៀវ​​បរទេស​គ្រាប់​ជាតិ​សាសន៍​ បាន​បង្ហាញ​វត្ត​មាន​ និង​ក្តី​សប្បាយ​​រីក​រាយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​​នាខេត្ត​ព្រះ​សី​ហនុ​ បើ​ទោះ​បី​ជា​តម្លៃ​ម្ហូប​អា​ហារ​​ ផ្ទះ​សំណាក់​ និង​​សេវា​ផ្សេង​ៗ​ទៀត​​បាន​ឡើង​ថ្លៃ​ខុសពី​ប្រក្រ​តី​ក៏​ដោយ​ចុះ​​ ។ ទន្ទឹមនឹង​ភ្ញៀវ​ទេស​ចរដ៏​ច្រើន​កុះ​ករ​ នៅតំបន់​ឆ្នេរ​ក៏​មាន​ការ​រៀ​ប​ចំកម្ម​វិធី​​កីឡា​ផ្សេងៗ​ដូចជា​ កីឡា​រត់​ម៉ា​រ៉ា​តុង​ ប្រណាំង​ម៉ូ​តូ​លើ​ទឹក​ ប្រដាល់​ វាយ​បាល់​លើ​ឆ្នេរ​ខ្សាច់​ ហែល​ទឹក​ ជិះ​សេះ​ប្រ​ណាំង​ បោក​ចំបាប់​​ជាដើម​ ដែល​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​៨ព្រឹក​ បង្ក​ជា​បរិ​យាកាស​សប្បាយរីក​រាយ​​លាយ​ឡំដោយសម្លេង​​ហ៊ោ​កញ្រ្ជៀវ​អបអរ​យ៉ាង​កង​រំពង ។    ហើយនៅក្នុងពិធីបុណ្យអជ្ញាធម៌ខេត្តបានរៀចចំផែនសន្តិសុខសន្តាប់ធ្នាប់ដែលមានកម្លាំងថ្នាក់ខេត្តជាង១០០០នាក់ចែកជាបួនផ្នែក្រៅពីនេះអគ្គនគរបាលជាតិក៏បានត្រៀមនៅម្លាំងថ្នាក់ជាតិ មានកម្លាំងនគរបាលជាតិកងរាជអាវុធហត្ថកម្លាំងអន្តរាគមន៍របស់នាយកកដ្ឋានអង្គរក្សនឹងកម្លាំងផ្នែកសើបការសម្រាប់ការពារបួនគោលដៅក្នុងបរិវេនទីរូមខេត្ត។
 ​ទោះ​ជាសកម្មភាព​នៃ​ការ​ប្រកួត​កីឡា​ជា​ច្រើន​ក៏​កំពុង​ធ្វើ​ការ​ជា​បន្ត​បន្ទាប់​​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង។ ប៉ុន្តែ​ហាក់​ខ្សត់​​​អ្នក​ទស្សនា​បន្តិច ​រៀប​ចំ​​​នៅ​មាត់​សមុទ្រ​ក៏​ដោយ។ ព្រឹក​នេះ​កីឡា​បាល់​ទះ​​លើ​ឆ្នេខ្សាច់​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែល​អ្នក​ដើរ​លេង​កម្សាន្ត​ទស្សនា។

 យ៉ាហោច​ណាស់​មាន​កីឡា ១៣ ប្រភេទ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រកួត​នឹង​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ ចុង​ឆ្នាំ ២០១៤ នេះ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​កោះកុង។

 ចំនួន​ប្រភេទ​កីឡា​នេះ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​លោក កាំង សុធា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង ផ្សព្វផ្សាយ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោយ​ប្រជុំ​ក្រុម​ការងារ​នៅ​ព្រឹក​​ថ្ងៃ​ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៤​នេះ។ កីឡាករ​ទាំង ១៣ ប្រភេទ​នេះ​មាន ប្រដាល់​សេរី​, ប្រណាំង​កង់, វាយ​កូន​គោល, កីឡា​អុកចត្រង្គ, កីឡា​រត់​ប្រណាំង, កីឡា​ជិះ​កង់​ទេសចរណ៍,​ ប្រណាំង​ទូក, កីឡា​ហោះ​ហើរ, កីឡា​ម៉ូតូ​ទឹក, កីឡា​ទ្រីយ៉ាត្លុង, កីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់ និង កីឡា​ប៉េតង់។

ក្រសួងទេសចរណ៍ និង ស្ថាប័ន​ពាក់ព័ន្ធ បាន​រួម​គ្នា​​​រៀបចំ​ពិធី​បុណ្យ​សមុទ្រ នេះ​ឡើង​ដើម្បី ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍ នៃ​ឆ្នេរ​សមុទ្រ​​របស់​កម្ពុជា​ដែល​បាន​ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្អាត​បំផុត​នៅ​លើ​សកលលោក។ ពិធី​នេះ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១២ ឯ​ខេត្ត​ព្រះសីហនុ និង​លើក​ទី ២ នៅ​ឆ្នាំ ២០១៣ ក្នុង​ខេត្ត​កែប៕
 ឯកសណ្ឋាន​កីឡា​ជា​ច្រើន​បាន​ដាក់​លក់​​​ក្នុង​ស្តង់​នៅ​​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ដែល​រៀបចំ​នៅ​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ ឆ្នាំ ២០១៤ ដោយ​ខាង​មុខ​មាន​រូប​ថត​ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ស៊ន សៀវម៉ី ផង​ដែរ។  តាម​​ដំណឹង​ច្បាស់កា​មួយ សៀវម៉ី នឹង​​ឡើង​សំដែង​ក្បាច់​តេក្វាន់ដូ នៅ​លើ​ឆាក​យប់​នេះ​ ស្រប​ពេល​តារា​ចម្រៀង​ល្បីៗ ក្នុង​ស្រុក​ក៏​នឹង​បង្ហាញ​មុខ​នៅ​ទីនោះ​ដែរ។
តាម​បណ្ដា​ស្តង់​ពិព័រណ៍​​ក្នុង​ពិធី​​បុណ្យ​សមុទ្រ ដែល​​បាន​ធ្វើ​នៅ​ទី​រួម ខេត្ត កោះកុង គេសង្កេត​ឃើញ​អាជីវករ្​​ដែល​យក​ផលិត​ផល​មក​តាំង​លក់​​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ ចំណែក​អាជីវករ​ខ្មែរ មាន​ប្រមាណ​ជា ២០% ប៉ុណ្ណោះ។​ នេះ​បើ​តាម​មន្រ្តី ​នៃ​អ្នក​រៀប​ចំ​ស្ដង់​មួយ​រូប​ដែល​បាន​​និយាយប្រាប់ Sabay ក្នុង​លក្ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាល​ពី​ម្សិលមិញ​នេះ។
 សម្ភារៈ របស់​របរ ក៏​ដូច​ជា ​អាហារ ភាគ​ច្រើន​សុទ្ធតែ​​នាំ​ចូល​ពី​ប្រទេស​ថៃ​ទាំង​អស់ ចំពោះ​ប្រាក់​ ដែល​ប្រើប្រាស់​ក្នុង​ការ​ដោះដូរ​ទំនិញ ក៏​ត្រូវ​បាន​ប្រើ​ជា​ប្រាក់​បាត​ថៃ​ផង​ដែរ ចំណែក​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ ក៏​មាន​ប្រើ​ដូច​គ្នា​។
 

យុទ្ធវិធីដែលត្រូវអនុវត្ត

នៅក្នុងកម្មវិធីនៃបុណ្យសមុទ្ររាជរដ្ធាភិបាលនៅក្នុងប្រទេសកម្ពុជាបានយកនៅកីឡារហូតទៅដល់១៣ហើយក្នុងកីឡាទាំង១៣នោះគេបានបែងចែកជាដំណាក់កាលៗក្នុងរយៈពេលបីរថ្ងៃនោះហើយក្នុងថ្ងៃទីមួយ បានប្រារព្ធនៅកម្មវិធីដូចជាការប្រណាំកង ប្រដាល់ក្បាច់គុណបូរាណខ្មែរ កីឡាអ៊ុកចត្រង់ និង កីឡាប៉េតង ១៣ ត្រូវនឹងថ្ងៃទី ០២ នៃកម្មវិធីបានប្រារព្ធនៅកីឡាដូចជា កីឡារត់ប្រណាំងប្រាំគីឡូម៉ែត្រនិង បីរគីឡូម៉ែត្រលក្ខណៈគ្រូសារនិងអប់អរសាទរនៅកីឡាប៉េតង កីឡាប្រដាល់ក្បាច់គុណបូរាណខ្មែរ កីឡាអ៊ុកចត្រង និង កីឡារត់ប្រណាំង កីឡាប្រណាំងទូក កីឡាហោះហើរ ចំណែកឯថ្ងៃទី១៤ជាថ្ងៃបញ្ចប់នៃកម្មវិធីបុណ្យសមុទ្រ កីឡាហែលទឹកប្រាំគីឡូម៉ែត្រ កីឡាបាលទះ និង កីឡាប៉េតង ហើយកីឡាខ្លះប្រារព្ធទាំងបីរថ្ងៃ ឯកឩត្តម វាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិបានបញ្ជាក់ថា សម្រាប់កីឡាព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រដំំណាក់កាលដរលូនពោលគឺអំណោយផលជាងការរៀបចំមុនៗដោយក្នុងឆ្នាំនេះបានជ្រើសរើសយកកីឡារហូតទៅដល់ ១៣ ប្រភេទហើយនៅក្នុងនោះកីឡាមួយចំនួយនោះយើងបានសហការរៀបចំជាមួយនិងប្រទេសថៃថែមទៀតផងដែរ។ មួយវិញទៀតនោះមានដៃគូសហការជាច្រើនដែលធ្វើឲ្យមានភាពរលូន ឯឩត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិចបានលើកឡើងថាឆ្នេសមុទ្រកម្ពុជាគឺមានសក្តានុពលដល់អស្ចារ្យខាងផ្នែកវប្បធម៌នឹងធម្មជាតិដែលសក្តានុពលនេះឆ្លើយតបទៅនឹងលក្ខ័ណពីរក្នុងចំណោមលក្ខ័ណទាំង១០របស់អង្គការយូនិស្គូរក្នុងការកំណត់នឹងទទួលស្គាល់សម្បត្តិធម្មជាតិនិងវប្បធម៌មួយជាបិតិកភ័ណ្ឌពិភពលោកហើយរដ្ធាភិបាលបានយកចិត្តទុកដាក់ថែរក្សានៅសម្បត្តិធម្មជាតិនិងបរិស្ថានរបស់ឆ្នេជាខ្លាំង។
 លោក ព្រាប សុ វត្តិ បាន​ធ្វើ​ដំណើរ មក​ដល់​​ខេត្ត​កោះ​កុង ​ដើម្បី​ច្រៀង​ក្នុង​ពិធី​បុណ្យ​សមុទ្រ នៅ​ថ្ងៃ​ទី ១៣ គឺ​ចំ​ថ្ងៃ​​ឡើង​ច្រៀង​តែ​ម្ដង ខណៈ​ដែល​ តារា​ចម្រៀង​​ក៏​ដូច​ជា​តារា​សម្ដែង​ផ្សេងៗ​ទៀត​ទៅ​តាំង​តែ​ពី​ថ្ងៃ​ទី ១១ មុន ​២ ថ្ងៃ នៃ​កម្មវិធី​សម្ដែង​សិល្បៈ​ជា​ផ្លូវ​ការ​ចាប់​ផ្ដើម។

គម្រោងថវិការ

​មិនថានៅកម្មវិធីមូយណានោះទេតែងតែមាននៅការចំណាយជាចាំបាច់ ដូច្នេះហើយរដ្ធាភិបាលបានគ្រោងនៅថវិការទុកនៅការចំណាយនៅក្នុងដំណាក់កាលនិមួយៗនៃកម្មវិធី​ ដូច្នេះហើយរដ្ធាភិបាលបានគ្រោងថវិការទុកសម្រាប់កងសន្តិសុខប្រដាប់អាវុតដែលបានចែកទាំងបួនផ្នែកមានចំនួន ៤០០០០$ហើយនិងកីឡាទាំង១៣គ្រោងថវិការទុកសម្រាប់ការចំណាយមានចំនួន ២០០០០$ ហើយនិងសម្រាប់ការចំណាយអ្វីផ្សេងៗដែលអាចកើតឡើងជាយថាហេតុមានចំនួន ១៥០០០$ ហើយសរុបចំនួនថវិការដែលបានចំណាយទៅលើគ្រប់ផ្នែកទាំងអស់មានចំនួន ៧៥០០០$
 

ការវាយតម្លៃ

សរុបសេចក្តីមកព្រឹត្តិការាណ៍នៃពិធីបុណ្យសមុទ្រនេះដែលបានប្រារព្ធធ្វើឡើងអស់រយៈពេល ០៣ថ្ងៃយើងសង្គេតឃើញថានៅក្នុងព្រឹត្តិការណ៍និមួយៗឬការដំណាក់ននិមួយៗវាប្រព្រឹត្តទៅបានយ៉ាងរលូនមិនថាសណ្តាប់ធ្នាប់សន្តិសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ទាំងអស់និងកីឡាផ្សេងៗដែលបានប្រារព្ធឡើងនៅក្នុងកម្មវិធីទោះបីជាព្រឹត្តិការណ៍នៃបុណ្យសមុត្រនេះគឺជាលើកទីបួនសម្រាប់ប្រទេសកម្ពុជាក៏ដោយក៏កម្មវិធីនោះនិងទទួលបាននៅជោគជ័យយ៉ាងធំធេងដូចអ្វីដែលយើងបានគ្រោងទុក

សេចក្តីសន្និដ្ធាននិងអនុសាសន៏

យោងទៅតាមការបកស្រាយខាងលើអាចឲ្យយើងសន្និដ្ឋានបានថាពិធីបុណ្យសមុទ្រនេះបានប្រារព្ធ ឡើងប្រកបដោយភាពជោគជ័យដោយគ្មានឧបសគ្គណាមួយមករារាំងនោះទេ។ ដូចនេះដើម្បីអោយបុណ្យសមុទ្រនេះទទួលបានជោគជ័យយ៉ាងរលូនយើងជាពលរដ្ឋខ្មែរនាំគ្នាជួយជ្រុមជ្រែងដើម្បីអោយទទួលបានជោគជ័យ ហើយម្យ៉ាងវិញទៀតខ្ញុំអោយរជរដ្ឋភិបាលប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំ។
                                    

សេចក្ដីថ្លែងអំណរគុណ

យើងខ្ញុំទាំអស់គ្នាសូមថ្លែងអំណរគុណចំពោះអ្នកមានគុណទាំងទ្វេរដោយឥតគណៈនាដែលបានផ្ដល់ កំណើតឱ្យកូន និងផ្ដល់នូវអ្វីគ្រប់យ៉ាង ទាំងបញ្ញាសា្មរតីកំលាំងកាយចិត្ដ ទាំងថវិកា ថែរក្សាកូន និងបានបញ្ជូនយើងខ្ញុំទាំងអស់គ្នាអោយ មកបន្ដការសិក្សានៅថ្នាក់ឧតម្ភសិក្សារហូតដល់សព្វថ្ងៃនេះ។
            សូមអរគុណចំពោះលោកគ្រូ អ្នកគ្រូសាស្ដ្រាចារ្យទាំងឡាយនៃ សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ដបន្ទាយ​មានជ័យ ដែលខិតខំអស់ពីកំលាំងកាយចិត្ដក្នុងការជួយផ្ដល់ចំណេះដឹងនិងផ្ដល់បទ ពិសោធន៍ល្អៗ ដល់ យើងខ្ញុំជានិស្សិត ។
            សូមអរគុណចំពោះលោកសាស្ដ្រាចារ្យ សុខ ប៊ុនធឿន ដែលបានផ្ដល់ជាគំនិតដល់ក្រុមយើងខ្ញុំក្នុង ការ សិក្សាស្រាវជ្រាវលើប្រធានបទស្ដីពី ដំណើរការនៃការគ្រប់គ្រងសាធារណៈរបស់បុណ្យសមុទ្រ

ជាទីបញ្ចប់យើងខ្ញុំសូមបួងសួងដល់វត្ថុសក្ដិសិទ្ឋិទាំងពួងនិងទេវតារក្សាព្រះមហាស្វេតឆ័ត្រ អោយ ជួយតាមថែរក្សា​ដល់លោកអ្នកដ៍មានគុណទាំងឡាយខាងលើអោយជួបតែសេចក្ដីសុខនិងសុភមង្គលគ្រប់ពេលវេលាកុំបីឃ្លាងឃ្លាតឡើយជាពិសេសជាងនេះទៅទៀតសូមអោយសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដបន្ទាយមានជ័យ បន្ដនូវដំណើរការជួយ​ដល់​និស្សិត​​ទាំងចំណេះដឹងនិងបទពិសោធន៍និងមានកេរិ៍្ដឈ្មោះ កាន់តែល្បី ឈ្មោះរន្ទឺរ ទូទាំងប្រទេសកម្ពុជា និង លើឆាកអន្ដរ​ជាតិ​នា​ពេលអនាគតដ៍ខ្លីខាងមុខនេះ។

 ឯកសារយោង

ដកស្រង់ចេញពីៈ http://edition.bayontv.com.kh      (25/07/2015)
                     http://kohsantepheapdaily.com.kh


                       

លំហាត់

*  ការរៀបចំចាត់ចែង (Computer Literacy)
ប្រព័ន្ធព័ត៌មាន (Information System) គឺជាផ្នែករួមបញ្ជូលនៃអង្គភាពតែមួយសម្រាប់ក្រុមហ៊ុនចំនួនដូចជា     ក្រុមហ៊ុនចេញរបាយករណ៍ឥណទានបើគ្មានប្រព័ន្ធព័ត៌មានទេវាក៏មិនមានការងារអ្វីត្រូវធ្វើដែរ។
សំខាន់ៗនៃការរៀបចំចាត់ចែងគឺជាការរៀបចំមនុស្ស រចនាសម័្ពន្ធ និតិវិធីការងារ គោលនយោបាយហើយនឹងាវប្បធម៌ការងារ។ការរៀបចំចាត់ចែងកើតចេញពីកម្រឹត និង លក្ខណ
ៈពិសេសផ្សេងៗគ្នា ដែលរចនាសម័្ពន្ធរបស់ពួកគេ បង្ហាញឲ្យឃើញនូវការបែងចែកកំលាំងពលកម្មយ៉ាងច្បាស់លាស់។ អ្នកជំនាញការត្រូវបានគេជួលនិងបណ្តុះបណ្តាលក្នុងមុខនាទីផ្សេងៗគ្នាមុខងារពាណិជ្ជកម្មសំខាន់ៗ។ រឺ កិច្ចការឯកទេសដែលបំពេញដោយក្រុមហ៊ុនមានដូចជាៈ Sale and Marketing , Manufacturing and production , Finance, Accounting  and Human Resource
*  Sale and Marketing : បញ្ចេញផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុនចូលទៅក្នុងទីផ្សារ
*  Manufacturing and Production : ផលិតចេញ នូវផលិតផល និងសេវាកម្ម
*  Finance:រៀបចំធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន(សាច់ប្រាក់,សន្និធិ,មូលនទាប្បបត្រ...)
*  Accounting: រក្សាទុករបាយការណ៍ហិរញ្ញវត្ថុ (វិក័យបត្រ ,ការបចេ្ចញសាច់ប្រាក់,សែក, លំហូរសាច់ប្រាក់...)
*  Human Resource : អភិវឌ្ឍនិងរក្សាទុកកំលាំងពលកម្ម រក្សាទុកនូវរបាយការណ៍ទាក់ទងនិយោជិក។
*  ការគ្រប់គ្រង (Management )
អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកូតប្រជែងក្នុងបរិយាកាសអាជីវកម្ម ហើយពួកគេកំណត់នូវយុទ្ធសាស្ត្រក្រុមហ៊ុន ដើម្បីឆ្លើយតបនឹងបែងចែកធនធានមនុស្សនិងហិរញ្ញវត្ថុដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្រហើយសម្របសម្រួលការងារ។តាមរយៈការងារទាំងនេះពួកគេត្រូវតែវឹកហាត់ភាពជាអ្នកដឹកនាំប្រកបដោយទំនួសខុសត្រូវ។  កិច្ចការនៃការគ្រប់គ្រងគឺត្រូវបង្កើតគម្រួចេញពីស្ថានភាពជាច្រើនដែលប្រឈមដោយក្រុមហ៊ុនហើយបង្កើតផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុន។
          ប៉ុន្តែអ្នកគ្រប់គ្រងត្រូវធ្វើកិច្ចការច្រើនជាជាងអ្វីដែលពួកគេបង្គាប់បញ្ជាក៏ត្រូវបង្កើតនូវសេវាកម្ម និងផលិតផលថ្មីហើយថែមទាំងបង្កើតជាថ្មីនូវអង្គភាពមួយពីកាលៈទេសៈមួយទៅកាលៈទេសៈមួយថ្មីទៀត។          ផ្នែកសំខាន់នៃទំនួសខុសត្រូវក្នុងការគ្រប់គ្រងគឺជាកាងារមួយប្រកបភាពច្នៃប្រឌិតខ្ពស់ដែលចាំបាច់ត្រូវមានចំណេះដឹង នឹងព័ត៌មាន។
          បច្ចេកវិឡាព័ត៌មានអាចដើរតួនាទីប្រកបដោយសក្តានុពលនៅក្នុងការណែនាំ និង រចនាឡើងវិញនូវអង្គភាពទាំងមូលហើយមានសារៈសំខាន់យ៉ាងខ្លាំងការសម្លាល់ឲ្យឃើញថាតួនាទីការសម្រេចចិត្ត លើការគ្រប់គ្រងមានលក្ខណៈខុសគ្នាតាមកម្រឹតនីមួយៗដូចជាៈ





រូបភាពខាងលើបង្ហាញ់ពីកម្រឹតនៃការគ្រប់គ្រងក្រុមហ៊ុន
v  Senior Manager: ជាអ្នកធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្ររយៈពេលវែញ អំពីផលិតផល និងសេវាកម្មត្រូវផលិត។
v  Middle Manager: អនុវត្តកម្មវិធី និងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
v  Operational Manager: ទទួលខុសត្រូវក្នុងការត្រូតពិនិត្យសកម្មភាពប្រចាំថ្ងៃ។
កម្រឹតទាំងអស់ខាងលើនេះត្រូវតែមានលក្ខណៈឆ្នៃប្រឌិត និង ចេះអភិវឌ្ឍដំណោះស្រាយផ្សេងៗដើម្បីឆ្លើយតប និង បញ្ហានានា។ កម្រិតនីមួយៗមានតម្រូវការព័ត៌មាន និង ប្រព័ន្ធព័ត៌មានផ្សេងៗគ្នា។
v  បច្ចេកវិឡា (Technology)
គឺជាសម្ភារៈមួយដែលអ្នកគ្រប់គ្រងប្រើដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួល។ Computer Hardware គឺជាសម្ភារៈរូបវ័ន្ត ដែលត្រូវបានគេប្រើប្រាស់សម្រាប់ Input, Processing ,and Output, Process. Storage   ដទៃៗទៀតក៏ដូចជាឩបករណ៍ផ្សព្វផ្សាយរូបវ័ន្ត ដើម្បីផ្ជាប់ឩបករណ៍ទាំងអស់នោះឲ្យ ធ្វើការរួមគ្នា។
v  Computer Software: មានការណៃនាំកម្មវិធីជាលម្អិតដែលត្រួតពិនិត្យ និងសម្របសម្រួលសសមាសធាតុនៃ Computer Hardware នៅក្នុងប្រព័ន្ធព័ត៌មាន។
v  Storage Technology: រាប់បញ្ជូលទាំងឩបករណ៍ផ្សព្វផ្សាយរូបវ៍ន្តសម្រាប់រក្សាទុកទិន្នន័យដូចជាៈ magnetic or optical Disk or tape ហើយនិងកម្មវិធីការពារទិន្នន័យផ្សេងៗនៅលើឩបករណ៍ទាំងនោះ។

v  Communication Technology: មានទាំងផ្នែករូបវ័ន្ត និង Software ភ្ជាប់បំណែកផ្សេងៗនៃ Hardware ហើយបញ្ជូល ទិន្នន័យពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀតទំនាក់ទំនងនិងកុំព្យូទ័រអាចត្រូវបានគេភ្ជាប់នៅលើបណ្តាញ សម្រាប់ការចែកចាយជា Videos, Data, Image, Sound, and Videos



ពាក្យពិបាក
វេយ្យាករណ៍ ពាក្យសម្បថ កុំព្យូទ័រ សណ្ឋាគារទំនើប ឱសថស្ថាន
វិឡាសដ្ឋានកសិកម្ម ឥសីអង្គុយតាំងសីល រងចាំចង្ហាន់ ដើមឫស្សីមានគុម្ពធំ និន្ចាកំណាចខ្លាចយាយលក់នំបញ្ចុក នំបុ័ងនេះឈ្ងុយឆ្ងាញ់ ផ្កាចំប៉ីខ្លិនក្រអូប ខ្សែចាប៉ីឮពិរោះ បង្រៀនមុខវិជ្ជាសេដ្ឋកិច្ច ឩត្តុងឩត្តម ឩក្រិដ្តិជន សត្វឥន្រ្ទីពណ៌ចំលែក ផ្លែឳឡឹកគ្រាប់ច្រើន បុប្ផាឆ្នាស់បះ

កម្លោះជើងកន្រៃ្តហោះ ឥទ្ធិពលនៃចំណេះដឹង ខ្ញុំស្រលាញ់ឳពុកម្តាយរបស់ខ្ញុំខ្លាំងណាស់  កញ្ញាសៀវម៉ីទៅផ្សារទិញត្រីធ្វើម្ហូបស៊ីបាយ សត្វកញ្ច្រូងរត់លឡើងជ្រុញចូលឆ្នាំងស្ងោជ្រក់ ឯកឩត្តមលោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីក្នុងឱកាសបុណ្យអ៊ុំទូកទូកបណ្តែតប្រទីប ដីឥដ្ឋនេះពណ៍ខ្មៅ សត្វឱម៉ាល់ក្បាលធំ ឯសណ្ឋាននិស្សិត ប្រព័ន្ធបច្ចេកវិឡា ធម្មជាតិអ៊ើយអ្នកស្ងៀមស្ងាត់ ពាក្យសច្ច៖ ម៉ាស៊ីនត្រជាក់ខូច បច្ចុប្បន្ននេះប្រព័ន្ធលូកំពុងជួសជុលធ្វើឲ្យមានក្លិនស្អុយ ទេព្វអប្សរនៅឋានសួគ៌ អប្សរាអង្គរ ជញ្ជាំងរឹងម៉ាំដោយសារស៊ីម៉ុត៍ ពុទ្ឋោ!ព្រះជាម្ចាស់អ៊ើយ សត្វកន្តេសឡងសូមស្វាគមន៏ទេវតាឆ្នាំថ្មីសិរីសួស្តីជ័យមង្គល។





របាយការណ៍
វគ្គបណ្តុះបណ្តាល
ស្តីពីៈ “ការចែកខិតប័ណ្ណផ្សាព្វផ្សាយ ផ្ទាំងរូបភាព និងសារអប់រំ ពីផលប៉ះពាក់នៃគ្រឿងស្រវឹង ”
គម្រោង អប់រំបង្ការគ្រឿងស្រវឹង
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៥
កម្មវត្ថុៈ របាយការណ៍          សកម្មភាពការចុះអប់រំតាមផ្ទះ
ទីកន្លែងៈ ភូមិ គោរដ្ឋាន សង្គាត់ អូរអំបិល ក្រុង សិរីសោភ័ណ  ខេត្ត បន្ទាយមានជ័យ
គោលបំណងៈ ការផ្សព្វផ្សាយពីបញ្ហាផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។
សមាសភាពៈ ៣០នាក់ ស្រី ១៨ ហើយនិងប្រុស ១២
លផ្ធផលៈ
អ្នកមីង ព្រឿង សាមឺត មានអាយុ ៤៥ ឆ្នាំ រសនៅភូមិ គោរដ្ឋានមានមុខរបរជាអ្នកលក់នុំបានមានប្រសាសន៍ជាមួយនឹងសហគមន៍យុវវ័យដើម្បីអភិវឌ្ឍន៍ដែលចុះអប់រំស្តីអំពីគ្រឿងស្រវឹងថា ការពិសារស្រាគ្នានប្រយោជន៍អ្វីទេមានតែការបាត់បង់ទ្រព្យសម្បត្តិខាតថវិការនិងពេលវេលានិងនាំឲ្យខូចសុខភាពហើយនិងមានជម្ងឺឈឺស្កាត់ជាច្រើន ។ ហើយម្យ៉ាងវិញទៀតគាត់បានមានប្រសាសន៍ថា គាត់មានភាពឈឺចាប់យ៉ាងខ្លាំងដែលមានស្វាមីជាអ្នកញៀនស្រា។
បងប្រុស ក្រុង ឆន គាត់បានមានប្រសាសន៍ថា គាត់ពិសារស្រារៀងរាល់ពេលស្ងាចពីរកែវឬបីកែវគាត់មិនអាចឈប់ពិសារស្រាបានទេ ពីព្រោះនៅពេលដែលគាត់មិនបានពិសារស្រាគាត់ថាធ្វើឲ្យគាត់ធីងធងញ័រដៃញ័រជើងហើយគាត់ថាពិសារបាយមិនសូវបាន ហើយនៅពេលដែលគាត់ពិសារស្រាគាត់យល់ឃើញថាពេលដែលគាត់ពិសារស្រាធ្វើឲ្យគាត់ពិសារបាយបានលេងញ័រដៃញ័រជើងឈប់ធីងធងហើយនិងធ្វើឲ្យគាត់មាននៅកម្លាំងក្នុងការបំពេញការងារ។

បញ្ហាប្រឈមៈ  
នៅពេលដែលក្រុមការងាររបស់សហគមន៍យុវជនដើម្បីអភិវឌ្ឍន៍ចុះទៅផ្សព្វផ្សាយអប់រំស្តីអំពីគ្រឿងស្រវឹងបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាៈ មិនសូវមាននៅការសហការណ៍និងការជ្រុមជ្រែងពីសំណាក់មេភូម៌ហើយអ្វីដែលជាបញ្ហាប្រឈមជាងគេនោះគឺ នៅពេលដែលក្រុមការងាររបស់សហគមន៍យុវជនដើម្បីអភិវឌ្ឍន៍ចុះទៅផ្សព្វផ្សាយអប់រំដល់ពួកអ្នកភូម៌។ហើយនៅពេលនោះមានអ្នកខ្លះមិនសូវស្ដាប់ អ្នកខ្លះមិនស្ដាប់ ហើយនិងអ្នកខ្លះទៀតរត់គេចពីពួកយើង នេះហើយជាបញ្ហាប្រឈមនៃកុ្រមការងាររបស់យើងដែលចុះទៅអប់រំដល់ពួកប្រជាពលរដ្ឋ។
អនុសាសន៍ៈ
លោកពូ គុណ សុក មានអាយុ៥០ឆ្នាំដែលជាឈ្មួញម្នាក់រស់នូវភូម៌ គោរដ្ឋាន បានផ្ដល់អនុសាសន៍ថា ការផឹកគ្រឿងស្រវឹងច្រើនវាមិនល្អទេ ហើយវាអាចធ្វើឱ្យខ្លួនរបស់យើងមាននូវជំងឺជាច្រើន។ ហើយគាត់បានបន្តទៀតថា យើងគួរតែកាត់បន្ថយឬបញ្ឈប់ការសេពគ្រឿងស្រវឹង ហើយយើងគួរតែត្រឡប់មកធ្វើអ្វីដែលល្អៗដូចជា ការហាត់ប្រាណ ការធ្វើការងារ ដែលវាមានប្រយោជន៍វិញទើបប្រសើរជាង។
អ្នកមីង ដុន អៀប ដែលមានអាយុ៦០ឆ្នាំជាអាជីវករលក់ដូរម្នាក់រស់នៅក្នុងភូម៌ គោរដ្ឋានបានផ្ដល់អនុសាសន៍ថា កម្មវិធីផ្សព្វផ្សាយអប់រំស្ដីអំពីគ្រឿងស្រវឹងនេះគឺល្អណាស់សម្រាប់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រឿងស្រវឹងឲ្យបានច្បាស់ថាគ្រឿងស្រវឹងវាមានផលបះពាល់ដល់យើងដ៏កម្រិតណា ហើយនៅពេលយើងផឹងស្រា វាមានអំពើហឹង្សានិងវិនាសទ្រព្យដូចម្ដេះចំពោះគ្រួសាររបស់យើង។មានអ្នកខ្លះមិនទានដឹងថាគ្រឿស្រវឹងវាមានផលបះពាល់យ៉ាងណានោះទេ ហើយនូវពេលដែលសហគមន៍យុវជនដើម្បីអភិវឌ្ឍន៍ចុះធ្វើការផ្សព្វផ្សាយ នោះអ្នកភូម៌និងយល់ដឹងហើយពួកគេអាចនិងឈប់ឬកាត់បន្ថយការសេពគ្រឿងស្រវឹងរបស់ពួកគេ។
សកម្មភាពបន្ទាប់ៈ
 សហគមន៍យុវជនដើម្បីអភិរឌ្ឍន៍ដែលហៅពាក្យកាត់ថា( YFD ) និងធ្វើការស្នើរសុំការអនុញ្ញាត្តិពីលោកអុំមេភូម៌ដើម្បីបើកវគ្គបណ្តុះបណ្ដាលមួយស្ដីអំពីការផ្សព្វផ្សាយពីបញ្ហាផលបះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់ប្រជាពលរដ្ឋនៅផ្ទះរបស់គាត់។
បន្ទាប់មកសហគមន៍យុវជនដើម្បីអភិវឌ្ឍន៍និងត្រឡប់មកកាន់សហគមន៍វិញដើម្បីបូកសរុបលទ្ធផលហើយនិងរៀបចំគម្រោងបន្តទៀត។
សេចក្តីសន្និដ្ឋានៈ
       នៅក្នុងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ សហគមន៍យុវជនដើម្បីអភិវឌ្ឍន៍ បានចុះជួយអប់រំប្រជាពលរដ្ឋនៅតាមភូម៌ ដោយបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយមិនគិតពីភាពនឿយហត់និងឧបសគ្គទាំងឡាយ តាមរយះការផ្សព្វផ្សាយអប់រំពីផលប៉ះពាលនៃគ្រឿងស្រវឹងជាច្រើនដូចជាៈ ការសេពសុរានាំឲ្យមានជំងឺជាច្រើន ការសេពសុរានាំឲ្យមានជំលោះនិងវិនាសទ្រព្យសម្បត្តិ ហើយនិងជៈឥទ្ធិពលជាដល់សង្គម។សមិទ្ធផលទាំងឡាយដែលក្រុមការងារបានចុះទៅអប់រំដល់ប្រជាពលរដ្ឋនោះ គឺទទួលបានជោគជ័យយ៉ាងធំធេងពីព្រោះប្រជាជនតាមភូម៌បានយល់ដឹងបានពីផលប៉ះពាលនៃគ្រឿងស្រវឹងជាច្រើ​ន ហើយវាប្រព្រឹត្តទៅតាមអ្វីដែលយើងបានគ្រោងទុក។




                                      សូមកញ្ញា ភូ ស្រីសុក ដែលជាប្រធានមេត្តាទទួលជ្រាប់ជារបាយការណ៍។


                                                                 នៅថ្ងៃទី.....ខែ.......ឆ្នាំ............។
                                                                        អ្នកធ្វើរបាយការណ៍
      ​​          ចម្លងជូន
   សហគមន៍ YFD មួយច្បាប់

   សហគមន៍ PDP មួយច្បាប់។






                                           សេចក្ដីផ្ដើម

               (Introduction)

       ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា បាន​ចាប់​បដិសន្ឋិ​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​    រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន ។ នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​ធនាគារ អេស៊ីលីដា មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ទូទៅ និង​ទូលំ​ទូលាយ​ថែម​ទៀត ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី"                           
        ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជាធនាគារ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោកឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum                  ​ ​ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទិញ​សេវា​ធានា​រ៉ាប់រងពី​ក្រុមហ៊ុន Jardine Lloyd Thompson Asia ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​បង្អស់​របស់​ចក្រភព​អង់គ្លេស និង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វតតេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា                                                           


                                ធនាគារ អេស៊ីលីដា

             ស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា
      ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និងកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុតនិង​ខ្នាត​តូច     តាម​រយៈ​ការផ្តល់​ឥណទាន​ដោយស្ថាបនិក​មួយ​ក្រុម។ ដោយ​មាន​ការជួយ​ជ្រោមជ្រែង ​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជាៈ ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក   (USAID)     កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើឱ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។ នៅ​ក្នុង​ដំណើរការ​កម្លាយ​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស៊ីលីដា ​ដើមបាន​បង្វែរ​ទ្រព្យ​សកម្ម និង​បំណុល​ក្នុង​ដៃ​អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែង ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារ អេស៊ីលីដា ដែល​ទើប​បង្កើត​ថ្មី ដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​ នឹង៤ លាន​ដុល្លារ​អាមេរិក  សមាគម​បុគ្គលិក​អេស៊ីលីដា  ដែល​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិកបាន​ទិញ​ភាគហ៊ុន​ចំនួន៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅឱ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និង ធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍) ។ នា​ពេល​អនាគត ធនាគារ អេស៊ីលីដា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន ក្នុង​ពេល​សមស្រប​ណា​មួយ ។ ធនាគារ អេស៊ីលីដា នៅក្នុងឆ្នាំ២០១៥នេះមានសាខារហូតដល់ទៅ ២៥៦ សាខា ហើយនៅក្នុងឆ្នាំ២០១៥នេះធនាគារ​        អេស៊ីលីដា មានផែនការពង្រីកបណ្ដាញប្រតិបតិ្តការរហូតទៅដល់ ២៦០សាខា ។

                                       សេវាកម្ម
            ប្រសិន​បើ​លោក​អ្នក​កំពុង​ស្វែង​រក​ឥណទាន ឬ​រក​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ ដើម្បី​បើក​គណនី​សន្សំនោះ ធនាគារ​អេស៊ីលីដា សក្តិសម​បំផុត​សម្រាប់​លោក​អ្នក ព្រោះធនាគារ អេស៊ីលីដា​មានបម្រើ​ផលិតផល និង​សេវា​ជា​ច្រើន​ ដែល​នឹង​បំពេញ​នូវ​តម្រូវ​ការ​ផ្ទាល់​របស់​លោក​អ្នកមានដូចជា៖
​ .​ សេវាឥណទាន
លោក​អ្នក​តែងតែ​ចង់ឱ្យ​មុខរបរ​ជំនួញ​មាន​និរន្តរភាព​យូរអង្វែង និង​ស្វែងរក​នូវ​ឱកាស​ដ៏​ប្រសើរ​ដើម្បី​វិនិយោគ​បន្ថែម​ទៀត ឬ​ឆ្លៀត​ឱកាស​ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍​ពី​មុខរបរ​ជំនួញ​នោះ ។ អ្នក​ជំនួញ​ទាំងអស់​តែងតែ​គិត​ថា​មុខរបរ​ជំនួញ​គឺ​ជា​អាយុ​ជីវិត​របស់​ខ្លួន ហើយ​ចង់ឱ្យ​មាន​ការ​រីកចម្រើន​ជានិច្ច​មិន​ត្រឹមតែ​ចង់​បាន​ប្រាក់​ចំណូល​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រាក់​ចំណេញ​ក៏​ខ្ពស់​ផង​ដែរ​សម្រាប់​ស្ថេរភាព​យូរ​អង្វែង​ និង​ការរីកចម្រើន​តទៅ​អនាគត ​។ ដើម្បីឱ្យ​មាន​ការរីកចម្រើន​បាន​នោះ ដើមទុន​គឺ​ជា​កត្តា​ចម្បង​ក្នុង​ការ​ចាប់​ផ្តើម ឬ​ពង្រីក​មុខរបរ​ជំនួញ​នោះ 
ធនាគារ​អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ដ៏​មាន​ទំនុក​ចិត្ត​ដើម្បី​ទ្រទ្រង់​មុខរបរ​ជំនួញ​របស់​លោក​អ្នកឱ្យ​មាន​ការរីកចម្រើន និង​ធ្វើឱ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត ។ ការ​ប្រើប្រាស់​ផលិតផល និង​សេវា​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មិន​ត្រឹមតែ​ជា​មធ្យោបាយ​ដ៏ប្រសើរ​សម្រាប់​មុខរបរ​ជំនួញ​របស់​លោក​អ្នក​ប៉ុណ្ណោះទេ ថែម​ទាំង​អាចឱ្យ​លោក​អ្នក​បង្កើន​ជីវភាព​រស់​នៅ ក៏​ដូចជា​សុភមង្គល​គ្រួសារ​កាន់​តែ​ប្រសើរ​ឡើង​ទៀត​ផង ។​ បច្ចុប្បន្ន​នេះ​ផលិតផល​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នាដូចជាៈ ឥណទានសម្រាប់មុខរបរតូចតាច ឥណទានជំនួញខ្នាតតូចបំផុត ឥណទានជំនួញខ្នាតមធ្យម ឥណទានវិបារូបរ៍ ឥណទានសម្រាប់ទុនបង្វិល ឥណទានគេហដ្ឋាន ឥណទានរថយន្តហើយមាននិងជាច្រើនទៀត ។

  .សេវា​បញ្ញើ-សន្សំ 
វិនិយោគ​សាច់ប្រាក់​របស់​លោកអ្នក​ជា​មួយ​ធនាគារ​អេស៊ីលីដា ជា​ប្រភព​ចំណូល​បន្ថែម ។ ប្រាក់​របស់​លោកអ្នក​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​លោកអ្នក​សម្រេច​ក្តី​ប្រាថ្នា លោកអ្នក​និង​ទទួលបាននូវសុវត្ថិភាពខ្ពស់ ភាពងាយស្រួលនិងប្រភពចំណូលដ៏ប្រសើរក្នុងការប្រើប្រាស់ សេវាបញ្ញើសន្សំ ជាមួយធនាគារ អេស៊ីលីដា ។ លោក​អ្នក​អាច​ជ្រើសរើស​ប្រភេទ​គណនី​សន្សំ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ ។ ហើយសេវាបញ្ញើសន្សំដែលនិងបំពេញតម្រូវការរបស់អតិថិជនមានដូចជាៈ គណនីបញ្ញើសំចៃ គណនីសំចៃជូនដំណឹង គណនីបញ្ញើតាមតម្រូវការ គណនីចរន្ត គណនីមានកាលកំណត់ ហើយនិងមានជាច្រើនទៀត ។


ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ​សន្សំ យើង​ខ្ញុំ​មាន​បម្រើ​សេវា​ធនាគារ​អេឡិចត្រូនិក     សេវា​ផ្ទេរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ភតិសន្យា​ហិរញ្ញវត្ថុ និង​សេវា​ចាត់ចែង​សាច់ប្រាក់​ជា​ច្រើន​មុខ​ទៀត ។ មិន​តែ​ប៉ុណ្ណោះ បុគ្គលិក​ជំនាញ​របស់​យើង​ខ្ញុំ​កំពុង​ជួយ​ផ្តល់​ការ​ប្រឹក្សា​ដល់​អតិថិជន​ជា​ច្រើន ដូច​រូប​លោក​អ្នក និង​មុខ​ជំនួញ​របស់​លោក​អ្នក​ផង​ដែរ 
​  .ប័ណ្ណអេស៊ីលីដា
ប័ណ្ណអេស៊ីលីដា មាន​ទ្រង់ទ្រាយ​តូច ងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន និង​ផ្តល់​ជូន​លោកអ្នក​ដោយ​ឥត​គិត​ថ្លៃ 
ប័ណ្ណ​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ជូន​ដល់​អតិថិជន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ និង​តាមម៉ាស៊ីនឆូតកាត របស់​ធនាគារ​អេស៊ីលីដា ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប្រកប​ដោយ​ភាព​ងាយ​ស្រួល ឆាប់​រហ័ស និង​សុវត្ថិភាព​ខ្ពស់​បំផុត 

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា
ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា អនុញ្ញាត​ឱ្យ​លោក​អ្នក​ធ្វើ​​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា, ប័ណ្ណ​មាស​អេស៊ីលីដា, ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា, ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា, ប័ណ្ណ Maestro, ប័ណ្ណ Cirrus, ប័ណ្ណ MasterCard, ប័ណ្ណ UnionPay International
 ប័ណ្ណ JCB, ប័ណ្ណ Diners Club, ប័ណ្ណ Discover, ឬ​ប័ណ្ណ​វីសា​ធនាគារ​ផ្សេង បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាពខ្ពស់បំផុត 

      ហើយម្យ៉ាងវិញទៀតធនាគារ អេស៊ីលីដាមានបម្រើសេវា​ទូទាត់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម។ឥឡូវ​នេះ​លោកអ្នក​អាច​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម ឬ​ទូទាត់​វិក្កយបត្រ ជា​មួយ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ទាំង២៣៤​គ្រឿង ។ សេវា​ទូទាត់​តាមរយៈ​ម៉ាស៊ីន​អេធីអឹម ជួយ​សម្រួល​លោកអ្នក​បង់​ប្រាក់ ឬ​ទូទាត់​​ថ្លៃ​ទំនិញ-សេវាកម្ម ឬ​ទូទាត់​វិក្កយបត្រ​ទៅឱ្យ​អ្នក​ផ្គត់ផ្គង់ តាមរយៈ​ប័ណ្ណ​អេស៊ីលីដា​គ្រប់​ប្រភេទ (ប័ណ្ណ​អេស៊ីលីដា​ធម្មតា ប័ណ្ណ​មាស​អេស៊ីលីដា ឬ​ប័ណ្ណ​ឥណពន្ធវីសា​អេស៊ីលីដា) ជាមួយ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ទូទាំង​ខេត្ត-​រាជធានី នៅក្នុង​ប្រទេស​កម្ពុជា 


                           

 ថ្លែសេវាកម្ម
ថ្លៃសេវាកម្ម​ផ្ទេរប្រាក់  កាល​ពី​មុន​បើ​និយាយ​ពី​ការ​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ចំណាយ​ពេល​វេលា​យូរ ។​ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​របស់ ធនាគារ អេស៊ីលីដា អាច​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ដោយ​សុវត្ថិភាព និង​លឿន​រហ័ស​ទាន់​ចិត្ត ទូទាំងគ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចំណាយ​សោហ៊ុយ​តិច​បំផុត 
លោក​អ្នក​អាច​ផ្ទេរ​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់​ដុល្លារ​អូស្ត្រាលី ឬ​ប្រាក់​ដុល្លារ​កាណាដា ទៅ​វិញ​ទៅ​មក​រវាង​សាខា​ធនាគារ​អេស៊ីលីដា គ្រប់​ខេត្ត-​រាជធានី និង​ទៅ​ធនាគារ​ផ្សេងៗ​ទៀត ។​ហើយបើបងប្អូនចង់ផ្ញើរ ធនាគារ អេស៊ីលីដាគិតថ្លៃសេវាផ្ទេរប្រាក់ត្រឹមតែ ០.១០% នៃទឹកប្រាក់ដែលផ្ញើរ។ឧទាហរណ៍ បងប្អូនចង់ផ្ទេរប្រាក់១,០០០$ ទៅកាន់ក្រុមគ្រួសារហើយថ្លៃសេវាកម្មធនាគារ អេស៊ីលីដាយកត្រឹមតែ​ ១០$ប៉ុណ្ណោះ។
ថ្លៃអត្រាការប្រាក់កម្ចី​ ធនាគារអេស៊ីលីដាបានផ្ដល់សេវាកម្ចីជូនទៅដល់អតិថិជនទាំងឡាយដែលមានបំណង់ចង់ពង្រីកអាជីវកម្មរបស់ខ្លួន ចង់ឱ្យជីវភាពល្អប្រសើរសូមមកកាន់ធនាគារ អេស៊ីលីដាមាននូវការផ្ដល់នូវប្រាក់កម្ចីជូនដល់អតិថិជន ។ នៅក្នុងនោះធនាគារ      អេស៊ីលីដា យកការប្រាក់ត្រឹមតែ ១.៣% ក្នុងទឹកប្រាក់  រយះពេលមួយខែ ហើយនិងពេលកំណត់ដែលត្រូវសង់លុយទាំងអស់វិញគឺរយះពេលបួនឆ្នាំសម្រាប់អ្នកជំនួញ ហើយនិងរយៈពេល២​ ឆ្នាំសម្រាប់កសិករ ។
ថ្លៃសេវាបញ្ញើ សន្សំ​  មានសេវាសន្សំ កាលកំណត់ និងសន្សំតាមតម្រូវការ ។
.ប្រាក់សន្សំកាលកំណត់  ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​មាន​កាល​កំណត់ លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ដ៏​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត ។ ប្រាក់សន្សំកាលកំណត់មានលក្ខណៈ ខែ ឆ្នាំ។ប្រសិនបើដាក់រយៈពេលមួយខែ និងទទួលបានការប្រាក់ ៣%គិតជាលុយ៛   លុយដុល្លា១.៥០%។
.ប្រាក់សន្សំតាមតម្រូវការលុយរៀលបាន ១.២៥% លុយដុល្លា បាន០.៥០%ហើយបាត០.៥០%     
                           
                                      ការចែកចាយ
           ធនាគារ អេស៊ីលីដាជាធនាគារមួយដែលទទួលបាននូវអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយ   កម្មវត្ថុចម្បងរបស់ធនាគារ អេស៊ីលីដា សម្រាប់អភិវឌ្ឍន៍សហគ្រាសធំនិងតូច ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្រីក្រ តាមរយៈការជម្រុញសកម្មភាពសេដ្ឋកិច្ច ចាប់ផ្ដើមពីអាជីវកម្មផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូច រហូតដល់អាជីវកម្មខ្នាតមធ្យម​លើសេវាកម្មហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ។
        ធនាគារ អេស៊ីលីដាមាននៅការចែកចាយនៅសេវាកម្មទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនេះធនាគារ អេស៊ីលីដាមិនមែនគ្រាន់តែចែកចាយមួយខេត្តពីរខេត្តប៉ុណ្ណោះទេ ធនាគារអេស៊ីលីដាបានធ្វើការចែកចាយទូទាំងខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។ហើយធនាគារ  អេស៊ីលីដា    ផ្ដល់សេវាកម្មទាំងឡាយទៅអ្នកទាំងឡាយដែលមានបំណងចង់ ​ខ្ចីលុយទៅបើកអាជីវកម្ម មិនថាតូច ធំនោះទេ ។
        ហើយខេត្តដែល ធនាគារ អេស៊ីលីដា ធ្វើការចែកចាយនោះមានដូចជា៖ រាជធានី​ភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល,        ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, និង           ខេត្តត្បូងឃ្មុំ ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេធនាគារ អេស៊ីលីដា មានការចែកចាយនៅក្រៅប្រទេសជាច្រើនទៀតដូចជា៖ ប្រទេសឡាវ ប្រទេសមីយ៉ានម៉ា ។



                                            
                                                 ការផ្សព្វផ្សាយ
     សព្វថ្ងៃនេះធនាគារ អេស៊ីលីដាមានបុគ្គលិកកំពុងបម្រើការងារមានចំនួនជាង ១១៧០០នាក់ ហើយធនាគារ អេស៊ីលីដាមានបម្រើនូវសេវាកម្មថ្មីៗជាច្រើនដូចជាៈ ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា សេវាបញ្ចូលទឹកប្រាក់ សេវាបញ្ជាតាមរយៈE-mai\fax ដែលមានអតិថិជនមួយចំនួនដែលមិនទាន់បានស្គាល់នៅសេវាកម្មបែបនេះ ។ ដូចនេះធនាគារ អេស៊ីលីដាត្រូវតែធ្វើការផ្សព្វផ្សាយ ដើម្បីបង្កើននូវការទំនាក់ទនងជាមួយនិងអតិថិជនឱ្យបានខ្លាំងឬផ្សព្វផ្សាយឱ្យ អតិថិជនដែលមិនទាន់ស្គាល់នូវសេវាកម្មរបស់យើង ធ្វើឱ្យគាត់ស្គាល់ ។ ហើយធនាគារ         អេស៊ីលីដាធ្វើការផ្សព្វផ្សាយតាមរយៈបុគ្គលិករបស់ខ្លួន ផ្នែកមន្រ្តីឥណទានធ្វើការចុះផ្សព្វផ្សាយនូវសេវាកម្មរបស់ធនាគារអេស៊ីលីដាថាធនាគារ អេស៊ីលីដាមាននៅសេវាកម្មអ្វីខ្លះ ហើយនិងមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុ ជាពិសេសគឺការផ្សព្វផ្សាយតាមរយៈ   អ៊ីនធើណេត នូវសេវាកម្មថ្មីៗដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងឡាយដែលស្វែងរកធនាគារ ណាមួយដើម្បីបំពេញតម្រូវការរបស់ខ្លួន។

                        សេចក្ដីសន្និដ្ឋាន និង​អនុសាសន៍

យោងតាមការបកស្រាយខាងលើបានឱ្យ ដឹងថា ធនាគារ អេស៊ីលីដាគឺជាធនាគារមួយដែលមាននូវការទទួលខុសត្រូវខ្ពស់ ហើយនិងមានសុវត្ថិភាពខ្ពស់ប្រកបដោយប្រសិទ្ធិភាព។ហើយធនាគារ អេស៊ីលីដាមាននូវការបម្រើសេវាកម្មល្អជាច្រើនដូចជាៈ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាឥណទាន សេវាសន្សំ បញ្ញើជាដើម ។ ហើយទទឹមនិងនេះដែរ ធនាគារ       អេស៊ីលីដាមាននូវភាពមិនល្អមួយចំនួនដូចជាៈ នៅពេលអតិថិជនទៅផ្ទេរប្រាក់នៅអេស៊ីលីដាឱ្យអតិថិជនរងចាំយូរហើយនឹងមិនអាចផ្ទេរប្រាក់ទូទាំងប្រទេសបាន ។ ក្នុងនាមយើងខ្ញុំជាអតិថិជនម្នាក់សូមឱ្យធនាគារ អេស៊ីលីដា មាននូវភាពរហ័សបន្ដិចខាងអតិថិជន កុំឱ្យគាត់រងចាំយូរ។

7 comments:

  1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Amisha ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    ReplyDelete
  2. ទទួលបានប្រាក់កម្ចីរបស់អ្នកឥឡូវនេះក្នុងរយៈពេល 48 ម៉ោង

    ថ្ងៃ​ល្អ

    តើអ្នកចង់ក្លាយជាសហគ្រិនមួយចាប់ផ្តើមគម្រោងឬទិញអាផាតមិនឬតើអ្នកស្ថិតនៅក្នុងការលំបាកផ្នែកហិរញ្ញវត្ថុជំនួយរបស់អ្នកមកដល់ឥឡូវនេះអ្នកបានបាត់បង់ការគេងដើម្បីព្យាយាមខ្ចីប្រាក់កុំទុកឱ្យក្តីសុបិន្តរបស់អ្នកស្លាប់សូមទាក់ទងលោកហ្វ្រេដឡារី (Fred Larry) សម្រាប់កម្ចីឆាប់រហ័សនិងទំនុកចិត្ត។

    យើងផ្តល់នូវកម្ចីប្រភេទដូចខាងក្រោម:

    1 កម្ចីរបស់ក្រុមហ៊ុន
    2. កម្ចីអាជីវកម្ម
    កម្ចីទិញផ្ទះ
    4. កម្ចីដោយស្វ័យប្រវត្តិ
    5. ឥណទានរថយន្ត។ ល។

    យើងផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលមានភាពស្មោះត្រង់និងស្មោះត្រង់ដែលត្រៀមខ្លួនសហការជាមួយយើងក្នុងអត្រាការប្រាក់ 3% ពី 100.000 អឺរ៉ូដល់ 500.000.000.000.00 ។

    ទាក់ទងយើងខ្ញុំយ៉ាងរហ័សតាមអ៊ីម៉ែលរបស់យើង (fredlarryloanfirm@gmail.com) ឬ (fredlarryloanfirm@hotmail.com)

    លេខ Whatssap: +2347061892843
    កម្មវិធី Skype: fredlarry12

    បាន​ចុះហត្ថលេខា​លើ
    អ្នកគ្រប់គ្រង
    លោក Fred Larry

    ReplyDelete
  3. ទទួលបានប្រាក់កម្ចីរបស់អ្នកឥឡូវនេះក្នុងរយៈពេល 48 ម៉ោង

    ថ្ងៃ​ល្អ

    តើអ្នកចង់ក្លាយជាសហគ្រិនមួយចាប់ផ្តើមគម្រោងឬទិញអាផាតមិនឬតើអ្នកស្ថិតនៅក្នុងការលំបាកផ្នែកហិរញ្ញវត្ថុជំនួយរបស់អ្នកមកដល់ឥឡូវនេះអ្នកបានបាត់បង់ការគេងដើម្បីព្យាយាមខ្ចីប្រាក់កុំទុកឱ្យក្តីសុបិន្តរបស់អ្នកស្លាប់សូមទាក់ទងលោកហ្វ្រេដឡារី (Fred Larry) សម្រាប់កម្ចីឆាប់រហ័សនិងទំនុកចិត្ត។

    យើងផ្តល់នូវកម្ចីប្រភេទដូចខាងក្រោម:

    1 កម្ចីរបស់ក្រុមហ៊ុន
    2. កម្ចីអាជីវកម្ម
    កម្ចីទិញផ្ទះ
    4. កម្ចីដោយស្វ័យប្រវត្តិ
    5. ឥណទានរថយន្ត។ ល។

    យើងផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលមានភាពស្មោះត្រង់និងស្មោះត្រង់ដែលត្រៀមខ្លួនសហការជាមួយយើងក្នុងអត្រាការប្រាក់ 3% ពី 100.000 អឺរ៉ូដល់ 500.000.000.000.00 ។

    ទាក់ទងយើងខ្ញុំយ៉ាងរហ័សតាមអ៊ីម៉ែលរបស់យើង (fredlarryloanfirm@gmail.com) ឬ (fredlarryloanfirm@hotmail.com)

    លេខ Whatssap: +2347061892843
    កម្មវិធី Skype: fredlarry12

    បាន​ចុះហត្ថលេខា​លើ
    អ្នកគ្រប់គ្រង
    លោក Fred Larry

    ReplyDelete
  4. អ្នកស្នើសុំខ្ចីប្រាក់ជាទីគោរព

    អ្នកមានបញ្ហាហិរញ្ញវត្ថុ? តើអ្នកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទេ? ក្រុមហ៊ុនកម្ចីនេះត្រូវបានបង្កើតឡើងដោយអង្គការសិទ្ធិមនុស្សនៅជុំវិញពិភពលោកក្នុងគោលបំណងតែមួយគត់នៃការជួយដល់ជនក្រីក្រនិងប្រជាជនដែលមានបញ្ហាហិរញ្ញវត្ថុក្នុងជីវិត។ ប្រសិនបើអ្នកចង់ដាក់ពាក្យស្នើសុំខ្ចីសូមត្រលប់មកវិញជាមួយព័ត៌មានលម្អិតខាងក្រោមអ៊ីម៉ែលៈ elenanino0007@gmail.com

    ឈ្មោះ:
    ចំនួនប្រាក់កម្ចីត្រូវបានទាមទារ:
    រយៈពេលកម្ចី:
    លេខ​ទូរ​សព្ទ​ចល័ត:

    អរគុណអ្នកហើយសូមព្រះប្រទានពរ
    ជំនឿ
    Elena

    ReplyDelete
  5. រាបសួរ,

    តើអ្នកត្រូវការប្រាក់កម្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរបស់អ្នកទេ? តើអ្នកត្រូវការប្រាក់កម្ចីបន្ទាន់ដើម្បីសងបំណុលរបស់អ្នកទេ? តើអ្នកត្រូវការប្រាក់កម្ចីដើម្បីពង្រីកឬបង្កើតអាជីវកម្មផ្ទាល់ខ្លួនទេ? តើអ្នកត្រូវការកំចីផ្ទាល់ខ្លួនទេ? ប្រសិនបើអ្នកចាប់អារម្មណ៍សូមទាក់ទងមកយើងខ្ញុំតាមរយៈ។
    អ៊ីមែល: linerscredit@gmail.com ។
    whatsapp: +13219993670 ។
    https://avantinc.webnode.com ។
    អាឡិចសាន់ឌឺ។
    ទទួលបានការផ្តល់ប្រាក់កម្ចីបន្ទាន់។

    ReplyDelete
  6. តើអ្នកត្រូវការប្រាក់កម្ចីទេ?
    ចុះឈ្មោះឥឡូវនេះ ryeodavividjeong@gmail.com

    ReplyDelete
  7. សួស្តីលោក / លោកជំទាវ

    យើងផ្តល់ប្រាក់កម្ចីដល់ស្ថាប័នឯកជននិងពាណិជ្ជកម្មក្នុងអត្រាការប្រាក់ប្រចាំឆ្នាំទាបបំផុត ៣% គឺសង ១ ឆ្នាំទៅ ២៥ ឆ្នាំ។ យើងផ្តល់ប្រាក់កម្ចីក្នុងចន្លោះពី ៥,០០០ ទៅ ៥០០,០០០,០០០ ។ នេះគឺដើម្បីលុបបំបាត់នូវការរីកចម្រើននៃប្រវត្តិសាស្រ្តមិនល្អរបស់ក្រេឌីតហើយវាក៏នាំមកនូវប្រាក់ចំណេញថេរដល់ក្រុមហ៊ុននិងអតិថិជនរបស់យើងផងដែរ។

    តើអ្នកគេងមិនលក់នៅពេលយប់ដោយបារម្ភពីរបៀបដើម្បីទទួលបានប្រាក់កម្ចី? ទំនាក់ទំនង៖ ភ្នាក់ងារប្រាក់កម្ចីប៉ូលឥឡូវនេះតាមរយៈអ៊ីម៉ែល: paulhelpfund@yahoo.com ឬ WhatsApp: +91 963 289 2493

    យើងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ៣% ហើយយើងផ្តល់ជូន។

    * ប្រាក់កម្ចីផ្ទាល់ខ្លួន
    * ប្រាក់កម្ចីពង្រឹងបំណុល
    * ដើមទុនវិនិយោគ
    * ប្រាក់កម្ចីអាជីវកម្ម
    * ប្រាក់កម្ចីសម្រាប់ការអប់រំ
    * ប្រាក់កម្ចីទិញផ្ទះ
    * ប្រាក់កម្ចីសម្រាប់ហេតុផលណាមួយ

    សម្រាប់ព័ត៌មានបន្ទាន់បន្ថែមត្រលប់មកយើងវិញ។ paulhelpfund@yahoo.com ឬ WhatsApp: +91 963 289 2493
    ដោយក្តីគោរព
    លោក Paul Moritz

    ReplyDelete